ad468x60
អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»
VOA
norodomsihamoni
norodomsihamoni
ព័ត៌មានថ្មីៗ:


អ្នក​បំបែក​ខ្លួន​ពី​សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់ ដាក់​ញត្តិ​​ទៅ​ស្ថាន​ទូត​និង​ធនាគារ​ពិភពលោក

អត្ថបទ និង រូបភាព​ RFI Khmer:
អតីត​​​សកម្មជន​​​ដី​​ធ្លី​​តំបន់​​បឹង​កក់ ដែល​​បំបែក​​ខ្លួន​​ចេញ​ពី​​អ្នក​ស្រី​​ទេព វ​ណ្ណី បាន​​ចំណាយ​ពេល​ពេញ​​មួយ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ ដើរ​​ដាក់​​ញ្ញ​តិ​​ទៅ​កាន់​​ស្ថាន​ទូត​​បទេស​​មួយ​ចំនួន​​នៅ​ក្នុង​​ទី​ក្រុង​ភ្នំពេញ និង​​ធនាគា​​ពិភពលោក​​ផង​ដែរ ដើម្បី​​លាត​ត្រដាង​​ពី​​សកម្មភាព​​តវ៉ា​​នា​ពេល​​កន្លង​មក​របស់​​អ្នកស្រី ទេព វណ្ណី។ ក៏​ប៉ុន្តែ​​អ្នក​ស្រី ទេព វ​ណ្ណី​​បាន​​បដិសេធ​​ជា​ថ្មី​ទៀត​​នូវ​ការ​ចោទ​ប្រកាន់​​ទាំង​អស់​នេះ។
សេចក្ដី​រាយការណ៍​របស់​ ញឹម សុផល
(02:15)


សកម្មជន​ដីធ្លី​បឹងកក់​ដែល​បាន​បែក​ចេញពី​អ្នកស្រី ទេព វ​ណ្ណី ដែល​អះអាងថា​មាន​ចំនួន ១០០នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ០៥ កក្កដា បាននាំគ្នា​យក​ញ្ញ​តិ​ទៅកាន់​ស្ថានទូត​មួយចំនួន​ប្រចាំ​​នៅ​​កម្ពុជា ក្នុងនោះ​មាន​ស្ថានទូត​អាមេរិក បារាំង អង់គ្លេស សហភាព​អឺរ៉ុប និង ធនាគារ​ពិភពលោក។ អតីត​​អ្នក​​តវ៉ា​​ដី​ធ្លី​បឹងកក់​បាននាំគ្នា​ស្រែក​មេក្រូ នៅ​ពីមុខ​ស្ថានទូត និង​ស្ថាប័ន​អន្តរជាតិ​ទាំង​នោះ ដើម្បី​​ស្នើ​កុំ​ឲ្យ​មានការ​ទទួលស្គាល់ និង​ផ្តល់ជំនួយ ព្រមទាំង​លាតត្រដាង​ពី​សកម្មភាព លោក​ស្រី ទេព វ​ណ្ណី រឿង​ដីធ្លី​កន្លងមក​ថា​មាន​កំហុសឆ្គង។ នៅ​ក្នុង​ញត្តិ​ដែល​បាន​ដាក់ជូន​ស្ថានទូត​នានា និង​ធនាគារពិភពលោក ឲ្យ​ដឹងថា​ក្រុម​អ្នក បឹងកក់ ប្រឆាំង ទេព វ​ណ្ណី បាន​ឲ្យ​ដឹងថា​ពួកគេ បដិសេធ ឈប់​ទទួលស្គាល់​បុគ្គល ទេព វណ្ណ​នី ទៀតហើយ ដោយ​បញ្ជាក់ថា ទេព វណ្ណ​នី គឺជា​មនុស្ស​ដែល​ធ្វើ​សកម្មភាព​កៀងគរ​ប្រជាពលរដ្ឋ ដើម្បី បំរើ​ឲ្យ​បក្ស​ខ្លួន និង​ក្រុម​ខ្លួន ព្រមទាំង​បាន​ប្រព្រឹត្ត​អំពើពុករលួយ។ ជាមួយគ្នា​នោះ ទេព វណ្ណ​នី ធ្វើ​អាជីវកម្ម បង្ក​សកម្មភាពផ្សេងៗ ដើម្បី​រក​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល​នៅក្រៅ​ប្រទេស បម្រើ​ផលប្រយោជន៍​ខ្លួន។ ក៏ប៉ុន្តែ​ម្តង​ហើយ​ម្តងទៀត ​លោកស្រី​ទេព វ​ណ្ណី បាន​បដិសេធចោល​នូវ​ការចោទប្រកាន់​ទាំងអស់នេះ។ អ្នកស្រី​ទេព វណ្ណ​នី ដែល​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​ពានរង្វាន់ Global Partnership កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១២កន្លងទៅនេះ បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា​គេ​កំពុង​ព្យាយាម​បំបែក​សកម្មជន​ដីធ្លី​បឹងកក់​ដោយ​បង្កើតជា​សកម្មភាពផ្សេងៗ ក្នុង​ផលប្រយោជន៍ នយោបាយ​នៅមុន​ពេល​បោះឆ្នោត ក៏ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​បានធ្វើ​ឲ្យ​ឆន្ទៈ​តស៊ូ​ដីធ្លី​របស់ លោកស្រី មានការ​ថមថយ​នោះទេ ផ្ទុយទៅវិញ​កាន់តែ​ធ្វើ​ឲ្យ​សកម្មភាព​ការពារ​សិទ្ធ​ដីធ្លី​កាន់តែ​ពុះកញ្ជ្រោល​ឡើង។ ជាមួយគ្នានេះ​លោកស្រី​ទេព វ​ណ្ណី​មិនមាន​ប្រតិកម្ម​អ្វី​តបត​ជាថ្មី ចំពោះ​អ្នក​ដែល​ដើរ​ដាក់​ញ្ញតិ​ទៅកាន់​​អតីត​សកម្មជន​បំបែកខ្លួន​នោះទេ ​ក៏ប៉ុន្តែ​លោកស្រី​មានជំនឿថា ​ស្ថានទូត​អន្តរជាតិ​និង​ធនាគារ​ពិភពលោក ​នឹងមាន​ការវិនិច្ឆ័យ ​ដោយសារតែ​ពួកគេ​មានការពិចារណា​យ៉ាងល្អិតល្អន់​​មុន​នឹង​​សម្រេច​​ផ្តល់​​ពានរង្វាន់​ Global Partnership​ ដល់​លោកស្រី​។ លើស​ពីនេះ​ អ្នកស្រី​ទេព វណ្ណី ​បានបង្ហើបថា​ គណកម្មការ​ផ្តល់​ពានរង្វាន់​ដល់​អ្នកស្រី ​បាន​ប្រាប់​​តាមរយៈ​សារមួយ​មកអង្គការ​សិទ្ធិមនុស្ស​នានា​នៅក្នុង​ប្រទេស​កម្ពុជា ​អោយតាម​ឃ្លាំមើល​ពីសុវត្ថិភាព​របស់​អ្នកស្រី​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes