ad468x60
អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»
VOA
norodomsihamoni
norodomsihamoni
ព័ត៌មានថ្មីៗ:


កិច្ចពិភាក្សា​ពី​តំបន់​ឧស្សាហកម្ម​ Kaesong​ ចាប់ផ្តើម​ដោយ​ពិបាក​

អត្ថបទ និង រូបភាព RFI Khmer: 
នៅ​ថ្ងៃ​សៅរ៍​នេះ ដូច​បាន​គ្រោងទុក កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាង​ត្បូង​បាន​​ចាប់​ផ្តើម​ពិភាក្សា​គ្នា​ពី​តំបន់​ឧស្សាហកម្ម Kaesongដែល​បាន​បិទទ្វារ​​​លែង​ដំណើរ​ការ​ជិត​បី​ខែ​មកហើយ។ ​កិច្ច​ចរចា​រវាង​ភាគី​ទាំ ង​ ពីរ​បាន​ធ្វើឡើង​នៅ​ភូមិ​Panmunjum ជាប់​ព្រំប្រទល់​​ប្រទេស​ទាំងពីរ។​ គោលបំណង​​នៃ​កិច្ច​​ចរចា​​​គឺ​ធ្វើ​យ៉ាងណា​សំរេច​អោយ​តំបន់​ឧស្សាហកម្ម Kaesong បាន​បើក​ដំណើរ​ការ​ឡើងវិញ។ ប៉ុន្តែ​ការ​ពិភាក្សា​គ្នា​បាន​ចាប់​ផ្តើម​​យ៉ាង​លំបាក។ ប្រទេស​បងប្អូន​កូរ៉េ​ទាំងពីរ​​​បានទំលាក់​កំហុស​​លើគ្នា​ទៅវិញទៅមក​​ ដោយ​ភាគី​នីមួយៗ​បាន​ចោទ​គ្នា​ថា​ ជា​អ្នក​បិទទ្វារ​​​តំបន់​ឧស្សាហកម្ម Kaesong​​ ​នេះ​ ធ្វើ​អោយ​ខាត​បង់​ប្រាក់​ចំណូល។
សេចក្តីរាយការណ៍​របស់​ ព្រំសឿន សូលីណា
(01:39)


ការ​ចរចា​គ្នា​ស្តីពី​តំបន់​ឧស្សាហកម្ម Kaesong ​​រវាង​កូរ៉េ​ខាង​ជើង​និង​​កូរ៉េ​ខាង​ត្បូង​ នៅ​ថ្ងៃ​សៅរ៍​នេះ ហាក់​​ពិបាក​នឹង​ចាប់ផ្តើម​​​បាន​រលូន​ណាស់។ ជាក់ស្តែង កិច្ច​ពិភាក្សា​មាន​ការ​យឺតយ៉ាវ​​ដល់​ទៅ​​ពីរ​ម៉ោង ដោយ​សារ​តែ​ត្រូវ​រង់​ចាំ​អោយរួចរាល់​​​​នូវ​ការ​ជួសជុល​ប្រព័ន្ធ​​​​ទូរសព្ទ​​ដើម្បី​ទាក់ទង​​​​ទៅ​ក្រុង​សេអ៊ូល​សិន។ បន្ទាប់​មក​ទៀត ពេល​ផ្តើម​កិច្ច​ចរចា ភាគី​ទាំង​ពីរ​ពិបាក​នឹង​​​ត្រូវរ៉ូវ​គ្នា​លើ​​ប្រធានបទ​​ដែលត្រូវ​​លើក​យក​មក​ពិភាក្សាណាស់។ អ្វី​ដែល​ជា​ភាព​ចម្រូងចម្រាស​​ក្នុង​កិច្ច​ពិភាក្សាថ្ងៃ​​នេះ គឺ​ថា​ក្រុងព្យុងយ៉ាង​និង​ក្រុង​សេអ៊ូល​បាន​ចោទ​ ​គ្នា​ទៅវិញ​ទៅ​មក​ថា ម្នាក់ៗ​ជា​អ្នក​​​បិទទ្វារ​មិន​អោយ​តំបន់​ឧស្សាហកម្ម Kaesong ​ដំណើរ​ការ។ ក្រុងសេអ៊ូល​ចោទ​ក្រុង​ព្យុងយ៉ាង​ថា បាន​​បិទទ្វារ​តំបន់​នេះ​​ធ្វើ​អោយ​សហគ្រាសកូរ៉េ​ខាង​ត្បូង​​រង​ការ​ខាតបង់ប្រាក់​​ចំណូល។​​​​ ​កូរ៉េ​ខាងត្បូង​​ចង់​ទាមទារ​​អោយ​កូរ៉េ​ខាង​ជើង​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ធានា​ថា​​ នឹង​មិន​បង្ក​អោយ​មាន​ការ​បិទទ្វារ​តំបន់​នេះ​សាជាថ្មី​នោះ​ទេ។ ប៉ុន្តែ​មើល​ទៅ​ការ​ទាមទារ​នេះ​ហាក់​​ពិបាក​នឹង​សំរេច​​​បាន​​ណាស់។ ដោយឡែក​ ភាគី​ក្រុងព្យុងយ៉ាង​បាន​ប្រាប់​​ថា ​​ប្រធានបទ​ទាក់ទង​ការ​ការពារ​ថែរក្សា​​​តំបន់​​ឧស្សាហកម្ម Kaesong ​​អោយ​ចៀស​ផុត​ពី​ផលវិបាក​ដែល​បង្ក​ដោយ​​ខ្យល់​រដូវ​មូសុង ​​នៅ​តែជា​​​​​អាទិភាព​​​​ក្នុង​កិច្ច​ពិភាក្សា​នេះ។ គួរ​រំលឹក​ថា តំបន់​ឧស្សាហកម្ម​រួមគ្នា​ Kaesong ​​បាន​បង្កើត​ឡើង​​ក្នុងទស្សវត្សរ​ឆ្នាំ ២០០០ជា​តំបន់​តំណាង​ការទូត​​​​​​ប្រទេស​កូរ៉េទាំងពីរ​។ តំបន់​នេះ​​​ស្ថិត​​​នៅ​ទឹកដី​​កូរ៉េ​ខាង​ជើង ​ចំងាយ​​​​​ជាង​១០គីឡូម៉ែត្រ​ពី​ព្រំប្រទល់​​​ប្រទេស​ទាំងពីរ។ ​តំបន់​ Kaesong បាន​បិទ​ទ្វារ​លែង​ដំណើរការ​​បន្ទាប់​ពី​​កូរ៉េ​ខាងជើង​បាន​ដក​បុគ្គលិក​​ការ​ងារ​ខ្លួន​ចេញពីទីនោះ នៅ​ថ្ងៃ​៨​ មេសា​ដើមឆ្នាំ​។ បន្ទាប់​ពី​នោះ​​ កូរ៉េ​ខាង​ត្បូង​​ក៏​បាន​ដក​បុគ្គលិក​ខ្លួន​​ពី​ទីនោះផង​ដែរ។ ការ​​​បិទទ្វារ​លែង​ដំណើរការ​កន្លង​មក ​ធ្វើ​អោយតំបន់​នេះ​​​​ខាតបង់​ប្រាក់ចំណូល​ប្រមាណ​​​ជាង​មួយ​ពាន់​លាន​ដុល្លារ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes