សេចក្តីជូនដំណឹងៈ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃច័ន្ទ ទី២៣ ខែ កញ្ញា ឆ្នាំ ២០១៣ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភានីតិកាលទី ៥ នឹង ប្រារព្ធពិធីបើកសម័យប្រជុំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីដ៏មហោឡារឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយ ចំនួន ក៏ត្រូវអញ្ជើញចូលរួមជាកិត្តយសផងដែរ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើក ទី១ នីតិកាលទី៥ នឹង ផ្តើមការងារក្រោមអ ធិបតីភាពរបស់សម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាដើម្បើៈ ១.សម្រេចអំ ពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និង ២.ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី ៥ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប។
និង មានផ្សាយបន្តផ្ទាល់តាមរយៈទូ ទ ស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិ FM96 MHz និងវិទ្យុវត្តភ្នំ 105.70 MHz ចាប់ពីម៉ោង ៨:០០នាទីព្រឹក នៅលើគេហៈទំព័រៈ www.hemchea2015.blogspot.com