ad468x60
អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»
VOA
norodomsihamoni
norodomsihamoni
ព័ត៌មានថ្មីៗ:


តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ចេញ​ទៅ​ខេត្ត​សៀមរាប​ដើម្បី​ស្បថមុខ​ប្រាសាទ​អង្គរ

អត្ថបទ និង រូបភាពៈ www.khmwr.rfi.fr:
ពីរ​ថ្ងៃ​មុន​ការបើក​កិច្ចប្រជុំ​សភា​ដំបូង​ គណបក្ស​សង្គ្រោះជាតិ​បាន​ប្រមូល​អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់​ទៅ​ជួបជុំ​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប។ ​គោលដៅ​នៃ​ការជួបជុំ​នោះ​ត្រូវ​បាន​គេ​ពន្យល់​ថា​ដើម្បី​ស្បថ​នៅ​ពី​មុខ​ប្រាសាទ​អង្គរវត្ត​ថា ​ពួកគេ​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ ជា​ដាច់​ខាត​ និង​ប្តេជ្ញា​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។
សេចក្តី​រាយការណ៍​របស់ ស៊ុន មេសា
(01:30)


តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ​៥៥​ នាក់​របស់​គណបក្ស​សង្គ្រោះជាតិ​កំពុង​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​រៀងៗ​ខ្លួន​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប​ ដើម្បី​ស្បថ​នៅ​ពីមុខ​ប្រាសាទ​អង្គរ​វត្ត។ ​នេះ​បើ​យោង​តាម​លោក ​យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ។​ បើ​តាម​លោក​ យឹម​ សុវណ្ណ​ អ្នក​តំណាង​រាស្ត្រ​​ទាំង​នោះ​នឹង​ស្បថ​ថា​ ពួកគេ​មិន​ក្បត់​ឆន្ទៈ​របស់​រាស្ត្រ​ជាដាច់​ខាត​ និង​ត្រូវ​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។ ការ​ចាក​ចេញ​ពី​ភ្នំពេញ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃមុន​នឹង​កិច្ច​ប្រជុំ​សភា​ដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ទី​ ២៣​ កញ្ញា​ដើម​សប្តាហ៍​ក្រោយ​នេះ។​ កិច្ចប្រជុំ​សភា​ដំបូង​ដែល​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​ព្រះរាជអធិបតីភាព​របស់​ព្រះមហាក្សត្រ។ ប៉ុន្តែ ​សម្រាប់​ លោក​ យឹម សុវណ្ណ ​កិច្ចប្រជុំ​នេះ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ និង​បង្ហាញ​ពី​ការ​មិន​ឯកភាព​ជាតិ។​ ម្យ៉ាងទៀត​ លោក​អះអាង​ថា​ កិច្ចប្រជុំ​នេះ​ផ្ទុយ​ពី​ព្រះរាជសារ​របស់​ព្រះករុណា​ដែល​ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា​ចង់​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។ កាល​ពី​ថ្ងៃ​សុក្រ ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​ង្គ្រោះជាតិ​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ឲ្យ​ពន្យារ​ពេល​កិច្ច​ប្រជុំ​សភា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី ​៧​វិច្ឆិកា​ដើម្បី​ទុក​ពេល​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ប៉ុន្តែ ​រហូត​មក​ទល់​ថ្ងៃ​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ស្តីពី​ការ​លើក​ពេល​កិច្ចប្រជុំ​សភា​នេះ​នៅ​ឡើយ​ទេ។ ​ព្រះមហាក្សត្រ​បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ថា​ ព្រះអង្គ​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ​ មាត្រា​៨២​ថ្មី ​ដែល​តម្រូវ​ឲ្យ​ព្រះអង្គ​កោះប្រជុំ​សភា​ដំបូង ​៦០​ ថ្ងៃ​យ៉ាង​យូរ​ក្រោយការ​បោះឆ្នោត៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes