ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ (អ.ហ) លើផ្ទៃ
ប្រទេ ស និងជាមេ បញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ នឹងត្រូវផ្ទេរមកគ្រងតំណែងជាមេបញ្ជា
ការ អ.ហ នៅរាជធានីភ្នំពេញវិញ ជំនួសលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី ។នេះបើយោងតាមប្រភពពី មន្រ្តី កង រាជអាវុធហត្ថលើផ្ទៃប្រទេស។បើតាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យ ដឹ ថា ពិធីផ្ទេរតំណែងនេះ នឹងធ្វើឡើងនៅម៉ោង៣រសៀលថ្ងៃចន្ទ ទី២៣ខែកញ្ញា ឆ្នាំ២០១៣ស្អែក នេះ។
ប្រភពដដែលនេះ បន្តថា លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី នឹងត្រូវឡើងបំពេញការងារកងរាជអា
វុធហត្ថលើផ្ទៃ ប្រទេសវិញ។ ប្រភពបន្តថា ការផ្លា ស់ប្តូរ សមា សភា ពមេប ញ្ជា ការកង រាជអាវុធ ហត្ថនេះ
ធ្វើឡើងដើម្បីជាការកែ សម្រួ លប្រព័ន្ធការងារក្នុងជួរ កងកម្លាំង កងរាជ អាវុធហត្ថ តែ ប៉ុ ណ្ណោះ មិនមាន
បញ្ហា អ្វីផ្សេងនោះឡើយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឱក បូរិន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងអតីតជាមេបញ្ជា ការរងខេត្តបន្ទាយមានជ័យនោះ ក៏នឹង ត្រូវផ្ទេរតំណែងទៅធ្វើជាមេបញ្ជាការ អ.ហ
ខេត្តបន្ទាយមានជ័យផងដែរ។សូមបញ្ជាក់ថា លោក ផ្កាយ២ រ័ត្ន ស្រ៊ាង ជាមេ បញ្ជាការកងរាជអាវុធហត្ថមួយរូប ត្រូវបានគេទទួល
ស្គាល់ និងដឹង ថា បា ន សាងនូវសមិទ្ធផល និងស្នាដៃជាច្រើននៅក្នុង ទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ តាម រយៈហ្វឹក ហាត់ ដល់កងកម្លាំងប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខជូនប្រជាពល រដ្ឋ។ មិ ន តែប៉ុណ្ណោះលោកបាន បង្កើតកន្លែងអប់រំកែប្រែផ្តាច់ថ្នាំញៀនដល់ក្រុមយុវជន
បានជាច្រើននាក់ ថែមទៀតផង។
ជាពិសេសនៅពេលថ្មីៗនេះ លោកបានសា ងនូវស្នាដៃមួយ ធ្វើ ឲ្យ សាធារ ណ មតិ ជាច្រើនសាទរ តាម
រយៈកោះហៅ មន្រ្តី អ.ហ ដែល ស្ពឹកស្ពន់និងការងារបណ្តែត បណ្តោយ ឲ្យ ខ្លួន អសមត្ថភាពក្នុងការ
បំពេញការងារ រក្សាសន្តិសុខមកលត់ដំសម្រកខ្លាញ់ និងក្បាលពោះ៕