សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ស្តីពីការបើកសម័យប្រជុំដំបូង របស់រដ្ឋសភា នីតិកាល ទី៥ បានស្នើឲ្យមានការត្រួតពិនិត្សឡើងវិញ ដោយតំលាភាពនូវភាពមិនប្រក្រតីនានា ទាក់ទងការ បោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលនឹងជួយដល់កិច្ចប្រឹងប្រែងក្នុងការវាយតម្លៃ និងដោះ ស្រាយនូវរាល់កំហុសឆ្គងផ្សេងៗនៅក្នុងដំណើរការនៃការបោះឆ្នោត ហើយនឹងផ្តល់ឲ្យប្រជា ពល រដ្ឋ កម្ពុជានូវទំនុក ចិត្តកាន់តែច្រើនថែមទៀតទៅលើប្រព័ន្ធបោះឆ្នោត។