ភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថ (អ.ហ) រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី ត្រូវបានផ្ទេរ ចេញ ហើយបន្ទាប់ពីគ្រប់គ្រងតំណែងនេះ អស់រយៈពេល១០ឆ្នាំ ដោយបន្សល់នូវស្នា ដៃក្នុងការ រក្សាសន្តិសុខនៅ រាជធានី ភ្នំពេញ បានយ៉ាងល្អប្រសើរ។ តំណែងមេបញ្ជាការ អ.ហ រាជ ធានី ត្រូវបានឡើងជំនួសដោយ ឧត្តម សេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាអតីតមេបញ្ជាការខេត្តបន្ទាយមានជ័យ។
ពិធីផ្ទេរតំណែងនាម៉ោង ៣រសៀលថ្ងៃចន្ទ ទី២៣ ខែ កញ្ញា ឆ្នាំ២០១៣ នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តម សេនីយ៍ផ្កាយមាស៤ សៅ សុខា អគ្គ មេ បញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោ ក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ។
ក្នុងពិធីប្រកាសផ្ទេរតំណែង លោកឧត្ត សេនីយ៍ ឯក យ៉ា គឹមអ៊ី ដែលបានគ្រប់គ្រងតំណែងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អស់រយៈ ពេ ល ១០ឆ្នាំ ក៏បានថ្លែងដោយ ក្តីសង្ឃឹមថា មេបញ្ជាការថ្មី និងបន្តអនុវត្តច្បាប់ ក៏ដូចជាបទប ញ្ជារបស់ ថ្នាក់លើ តាមឋានានុក្រម ដើម្បីរួមសាមគ្គីគ្នាបំពេញការងារ ជូនជាតិ និងប្រជាពលរដ្ឋ ។
ឧត្តមសេ នីយ៍ទោ រ័ត្ន ស្រ៊ាង ដែលត្រូវបានប្រកាសតែងតាំង ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេ ញ ក៏បានថ្លែងផងដែរថា ដើម្បីឲ្យការបំពេញភារកិច្ច ដ៏ថ្លៃថ្លានេះទទួលបានជោគជ័យ និងលទ្ធផល ល្អប្រសើ សម្រេច បានរាល់ភារកិច្ច ដែលថ្នាក់លើប្រគល់ឲ្យ លោកនិងសុំកិច្ចសហប្រតិបត្តិការ ជា មួយ ស្ថាប័ននគរបាល និងសុំការ ជ្រោមជ្រែងគាំទ្រ ពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ រួមនិងអភិបាលខណ្ឌទាំង៩ ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន ថ្លែងដែរថា មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ថ្មីនេះ ពិតជាមានលក្ខណ:សម្ប ត្តិគ្រប់ គ្រាន់ ក្នុងការបំពេញការងារ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព របស់ ប្រជាពល រដ្ឋក្នុងរាជធានីភ្នំពេញ ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូ មិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថ លើផ្ទៃប្រទេស ក៏បានថ្លែងទៅកាន់ ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង ថា ត្រូវតែក្តាប់ខ្ជាប់នូវ ចំណុចសំខាន់ចំនួន៤ ទី១-ត្រូវកសាងកងឯកភាពឲ្យ មានសាមគ្គី ភាព ផ្ទៃក្នុង, ទី២-កសាងកងឯកភាព ឲ្យមានការគោរពខ្ពស់, ទី-៣ត្រូវមានកិច្ចសហប្រតិ បត្តិការល្អ ជា មួយអាវុធហត្ថគ្រប់ថ្នាក់ និងទី-៤ ត្រូវកសាងកងរាជអាវុធហត្ថ ដែលទទួល ការស្រឡាញ់ពី ម ហា ជន ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី បានគ្រងតំណែងជាមេបញ្ជាការ អ. ហ រាជធានីភ្នំពេញតាំងពី ឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណ ជា ១០ ឆ្នាំហើយ។ ក្នុងឱកាសគ្រងតំណែងនេះ លោក ឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី បានបន្សល់នូវស្នា ដៃ ជា ច្រើនក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ។
ជាមួយ គ្នានេះ លោកផ្កាយ២ រ័ត្ន ស្រ៊ាង ដែលនឹងត្រូវឡើងជំនួសលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី ក៏ជា មន្ត្រី កងរាជអាវុធហត្ថជាន់ខ្ពស់មួយរូប ត្រូវបានគេទទួលស្គាល់ និងដឹងថា បានសាងនូវសមិទ្ធផល និងស្នាដៃជាច្រើន នៅក្នុង ទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ តាមរយៈហ្វឹក ហាត់ដល់កង កម្លាំង ប្រកបដោយ ប្រសិទ្ធភាព ក្នុងការ រក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ លោក បាន បង្កើតកន្លែងអប់រំកែប្រែផ្តាច់ថ្នាំញៀន ដល់ ក្រុមយុវជន បានជាច្រើននាក់ថែមទៀតផង។
ជា ពិសេសនៅពេលថ្មីៗនេះ លោកបានសាងនូវស្នាដៃមួយធ្វើឲ្យសាធារណមតិជាច្រើនសាទរ តាម រយៈកោះហៅ មន្រ្តី អ.ហ ដែលស្ពឹកស្ពន់និងការងារបណ្តែត បណ្តោយឲ្យខ្លួន អសមត្ថភាពក្នុងការ បំពេញការងាររក្សាសន្តិសុខ មក លត់ដំសម្រកខ្លាញ់ និងក្បាលពោះ៕
