ad468x60
អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»
VOA
norodomsihamoni
norodomsihamoni
ព័ត៌មានថ្មីៗ:


ឯកឧត្តម ខៀវ កាញារីទ្ធ៖ ប្រទេសមានសន្តិភាពវិស័យកីឡាកាន់តែរីកចម្រើន

ប្រភព AKP:
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីប្រកួតកីឡាភ្នំពេញអន្តរជាតិ

ឌូអាត្លុងដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹក ថ្ងៃទី ០១ ខែមិថុនា

ឆ្នាំ ២០១៤ ថា កម្ពុជាយើងពុំធ្លាប់មានប្រភេទកីឡាទ្រីយ៉ាត្លុង និងឌូអាត្លុង (ប្រភេទកីឡារត់ប្រណាំង

ជិះកង់ និងរត់ប្រណាំង និងរត់ប្រណាំង ហែលទឹក និងមករត់ប្រណាំង) ដែលជាកីឡាអន្តរជាតិនោះ ។

ក្នុងរយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា​បានរៀបចំបង្កើត​ឲ្យមាន​កី​ឡា​នេះឡើង ហើយក៏បានរៀបចំការ​ប្រកួតជាច្រើនលើកមកហើយដែរ ។



ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រទេសដែលមានសន្តិភាព មានការអភិវឌ្ឍ ទើបកីឡាមាន

ការរីកចម្រើនគ្រប់ផ្នែក ជាក់ស្តែងកម្ពុជាបានរៀបចំនូវការប្រកួតកីឡាទ្រីយ៉ាត្លុង ឌូអាត្លុង ដែលជា

កីឡាអន្តរជាតិមួយដែលប្រទេសអភិវឌ្ឍន៍លើសកលលោកកំពុងពេញនិយម ។ ប៉ុន្មានឆ្នាំចុង​ក្រោយ​

នេះដែរកីឡាករកម្ពុជាយើងបានចេញទៅប្រកួតកីឡាជាអន្តរជាតិនៅក្រៅប្រទេសហើយ​បាននាំម​ក

នូវមេដាយមាស ប្រាក់ និងសំរិទ្ធិជាច្រើន ដែលជាទីមោទនភាព ។ ឯកឧត្តមរដ្ឋមន្រ្តី​បានរំលឹក​ផង​ដែរ

ថា កាលពីប្រទេសយើងពុំទាន់បានសន្តិភាពពេញលេញនោះ វិស័យកីឡារបស់​យើងពុំសូវមានកា​ររីកចម្រើនទេ ហើយយើងក៏ពុំសូវបានចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ និងទទួល​បានមេ​ដាយ​ដែរប៉ុន្តែបច្ចុប្បន្ននេះ យើងបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ព្រមទាំងបាននាំ​មកនូវមេដាយ​និងកេរ្តិ៍ឈ្មោះទៀតផង ។



ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងផងដែរ ដោយមើលឃើញនូវសារសំខាន់នៃកីឡា ឌូអាត្លុងនេះ

ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រ ហើយសម្រេចបង្កើតជាពានរង្វាន់សម្តេចអគ្គមហាសេនាបតី

តេជោ ហ៊ុន សែន សម្រាប់ការប្រកួតនៅឆ្នាំ ២០១៤ នេះ ដែលយើងសង្ឃឹមជឿជាក់ថា កីឡាករផ្នែក​

ឌូអាត្លុងនេះនឹងអាចទៅចូលរួមប្រកួតកីឡា Sea Game ឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី ហើយទទួល​

បានជោគជ័យជូនប្រទេសជាតិទៀតផង៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes