ad468x60
អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»
VOA
norodomsihamoni
norodomsihamoni
ព័ត៌មានថ្មីៗ:


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឲ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១ ៨» និងអបអរសាទរ គម្រប់ខួប៥ឆ្នាំ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ

ប្រភព AKP: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រ កម្ពុជា អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឲ្យអនុវត្ត«ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨» និងអបអរសាទរគម្រប់ខួប៥ឆ្នាំ ច្បាប់ស្តីពីកិច្ចការពានិងលើកកម្ពស់សិទ្ធិជនពិការ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤នៅភ្នំពេញ ។

ទិ​​​​វា​​​​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៤​ក្រោមប្រធាន​បទ​ «រួមគ្នា​បង្ការ​ និងព្យបាល​គ្រឿងញៀន​» ក្រោមអធិ​បតីភាព​ដ៏ខ្ពង់ខ្ពស់បំផុត សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន

វេលាម៉ោង ០៨:៣០នាទី នៅសាលមហោស្រពកោះពេជ្រ មានរៀបចំទិ​​​​វា​​​​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៤​ក្រោមប្រធាន​បទ​ «រួមគ្នា​បង្ការ​ និងព្យបាល​គ្រឿងញៀន​» ក្រោមអធិ​បតីភាព​ដ៏ខ្ពង់ខ្ពស់បំផុត សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែ  និងមានការចូលពីសមាជិក សមាជិការរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា អគ្ករាជទូត រដ្ឋទូត នៃប្រទេសនានា តំណាងស្ថាប័ន អង្គ ការ ស.ប.ជ ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន អង្គភាព កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុ​សិស្ស ប្រមាណជា ៣,២០០នាក់ ។ ដោយ ហែម ជា





ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​គម្រោង​ស្តារ​ផ្លូវ​រថ​ភ្លើង​តវ៉ា​ឲ្យ​ធនាគារ​អេ​ឌី​ប៊ី​ផ្តល់​សំណង​បន្ថែម

អតបទ និង រូបភាព www.khmer.rfi.fr:
ប្រជា​ពលរដ្ឋ​​ដែល​​បាន​​រង​គ្រោះ​​ដោយ​សារ​​គម្រោង​​ស្តារ​​ផ្លូវ​​រថ​ភ្លើង​​ទាំង​​នៅ​ក្នុង​​រាជ​ធានី​​ភ្នំពេញ​​និង​ មក​ពី​​បណ្តា​​ខេត្ត​​មួយ​ចំនួន​​ផង​​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​ ទី ​២៦ ​មិថុនា​​នេះ ​បាន​​ប្រមូល​​ផ្តុំ​គ្នា​​នៅ​មុខ​​ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី ​អេ​​ឌី​​ប៊ី​ ដើម្បី​​ទាមទារ​​ឲ្យ​​ធនាគារ​​នេះ​ ផ្តល់​​សំណង​​​បន្ថែម​​និង​​ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​​មួយ​ចំនួន​ទៀត​​ដល់​​ពួក​គេ​។ ​ការ​ប្រមូល​​ផ្តុំ​គ្នា​​បាន​កើត​​ឡើង​​ក្រោយ​ពី​​រដ្ឋា​ភិបាល​ និង​ ធនាគារ​​អេ​ឌី​ប៊ី ​មិន​បាន​​ដោះ​ស្រាយ​​ផ្តល់​​សំណង​ និង ​លក្ខខណ្ឌ​​រស់​នៅ​​សមរម្យ​​ដល់​​ពួក​គេ​។​



សេចក្តីរាយការណ៍របស់ វណ្ណ សុគន្ធា
(02:41)






គឺ​នៅ​ម៉ោង​ប្រមាណ ៨ ព្រឹក ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ ប្រមាណ ជាង​ជិត២00 នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅ​ពីមុខ​ធនាគារ​អេ​ឌី​ប៊ី នៅ​ជិត​វិមានឯករាជ្យ ។ ជាការ​ប្រមូលផ្តុំ ដើម្បី​ដាក់​ញ​ត្តិ​​ទាមទារ​ឲ្យ​ធនាគារ​នេះ ផ្តល់​សំណង​បន្ថែម និង ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួនទៀត​ដល់​ពួកគេ ។ លោក ស៊ីម វីរៈ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​នៅក្នុង​សហគមន៍​ទួល​សង្កែ បាន​ថ្លែងថា ប្រជាពលរដ្ឋ​រងគ្រោះ​មកជួប​ជុំគ្នា​នៅពេលនេះ គឺ​ដើម្បី​ដាក់​ញ​ត្តិ​ដល់​ធនាគារ​អេ​ឌី​ប៊ី ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដល់​ពួកគេ។ បញ្ហា​ទាំងនោះ រួមមាន​ដូចជា សង​ប្រាក់​បន្ថែម​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ ប្តឹង​យន្តការ​សារទុក្ខ ដោះស្រាយ​បំណុល និង​បង្កើត​កម្មវិធី​ស្តារ​ប្រាក់ចំណូល​ជាដើម ។ តំណាង​ប្រជាពលរដ្ឋ​រូបនេះ បាន​ចោទប្រកាន់ ធនាគារ​អភិ​វ​ឌ្ឈ​ន៍អាស៊ី អេ​ឌី​ប៊ី​ ថា មិនបាន​គោរព​ទៅតាម​គោលនយោបាយ​​របស់ខ្លួនដែលបានសន្យាជាមួយប្រជាពលរដ្ឋ​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​ស្ដារ​ផ្លូវ​រថភ្លើង​នេះ​។ តំណាង​ប្រជាពលរដ្ឋ​មួយរូប​ទៀត គឺ អ្នកស្រី រស់ បុប្ផា បាន​បន្ថែមថា ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ បាន​តវ៉ា​ទាមទារ​ស្វែងរក​ដំណោះស្រាយ តាមរយៈ​ការដាក់​ញ​ត្តិ​មក​ធនាគារ​អេ​ឌី​ប៊ី​នេះ​អស់​រយៈពេល​បួន​ឆ្នាំ​មកហើយ ពោល​គឺតាំងពី​ចុងឆ្នាំ ២០១១ មក​ម្លេះ តែ​ការឆ្លើយតប​របស់​ធនា​គារ​នេះ​មិនមាន​ឆន្ទៈ​ដោះស្រាយ​នោះទេ។ ដូច្នេះហើយ ទើប​ប្រជាពលរដ្ឋ​សម្រេច​លើកគ្នា​ប្រមូលផ្តុំ​ធ្វើការ​តវ៉ា​នៅ​ពីមុខ​ធនាគារ​តែម្តង។ បើតាម​អ្នកស្រី​រស់ បុប្ផា ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយសារ​គម្រោង​ស្ដារ​ផ្លូវ​រថភ្លើង​នេះ មាន​ចំនួន​សរុប​ប្រមាណ ៣៥៨១ គ្រួសារ ហើយ​ក្នុងនោះ​ពលរដ្ឋ​រងគ្រោះ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន ១៦១ គ្រួសារ ។ នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក ធនាគារ​អភិ​វ​ឌ្ឈន៍​អាស៊ី​អេ​ឌី​ប៊ី បានអនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៦ រូប​ចូលជួប​ដើម្បី​ដាក់​ញ​ត្តិ និង ចរចា​ស្វែងរក​ដំណោះស្រាយ។ហើយក្រោយពី​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​រយៈពេល​ជាង៣ម៉ោង​កន្លះ​រួចមក ធនាគារ​អេ​ឌី​ប៊ី​បាន​ទទួលយក​សំណើ​របស់​ប្រជាពលរដ្ឋ ដើម្បី​យកទៅពិ​ភា​ក្សា​ជាមួយ​អន្តរក្រសួង ហើយ​សន្យាថា នឹង​ផ្តល់ដំណឹង​ដល់​ប្រជាពលរដ្ឋ​វិញនៅ​ថ្ងៃទី ៧ កក្កដា ។ នេះ​បើតាម ការបញ្ជាក់ឲ្យដឹងរបស់លោក ស៊ីម វីរៈ ​បន្ទាប់​ពី​ជួប​ជាមួយ​ប្រធាន​ធនាគារ​អភិវឌ្ឈន៍​អាស៊ីអេឌីប៊ី​ប្រចាំ​នៅ​កម្ពុជា ​លោក អេរិក ស៊ិតវិក។។ សូមបញ្ជាក់ថា ការប្រមូលផ្តុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គម្រោង​ស្ដារ​ផ្លូវ​រថភ្លើង​នេះ ក៏មានការ​ចូលរួម​ពី​អ្នកភូមិ​បឹងកក់ និង ឃ្លាំមើល​ពី​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ។។ ក៏មាន​ផងដែរ អាជ្ញាធរ និង កងសន្តិសុខ​របស់សាលា​ខ​ណ្ឌ​ដូនពេញ​ជាច្រើន​នាក់ ក៏ប៉ុន្តែ​មិនមាន​អំពើ​ហិ​ង្សា ឫ ការ​ប៉ះ​ទ​ង្គិះ​គ្នា​ណាមួយ​កើតឡើង​នោះទេ៕

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បង់ក្លាដេស

អត្ថបទ និង រូបភាព www.khmer.rfi.fr:
ដូច​ការ​គ្រោង​ទុក លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បង់ក្លាដេស នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៦ ខែ​មិថុនា​នេះ។ អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ មាន​កិច្ច​ព្រមព្រៀង​ចំនួន​៤ ដែល​ភាគី​ទាំង​ពីរ​គ្រោង​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​។ នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ ដែល​មាន​បំណង​ទិញ​អង្ករ​២​សែន​តោន​ក្នុង​មួយ​ឆ្នាំ​ពី​កម្ពុជា​។



សេចក្ដី​រាយការណ៍​របស់ ប៉ែន បូណា
(02:08)








ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា​ទៅ​កាន់​ប្រទេស​បង់ក្លាដេស មាន​រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​១៦ ដល់​១៨​មិថុនា។ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នេះ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស លោកស្រី ហ្សេក ហាស៊ីណា ( Sheikh Hasina) ក្នុង​គោលដៅ​ពង្រឹង​ទំនាក់​ទំនង​ជា​ច្រើន​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា​។



ក្រសួង​ការ​បរទេស​បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​បង់ក្លាដេស នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​គ្នា និង​ធ្វើ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ផង​ដែរ​។ កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​ជា​រួម​មាន៖ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី, អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​វិទ្យាសាស្រ្ត និង បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម, កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​វប្បធម៌ និង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ជំរុញ និង ការ​ការពារ​វិនិយោគ​ផង​ដែរ​។

គណៈ​ប្រតិភូ​ដែល​អម​ដំណើរ​នាយករដ្ឋមន្រ្តី​រួមមាន លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ, លោក​ស្រី ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ទៀត​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បង់ក្លាដេស។ បង់ក្លាដេស​គឺ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ដែល​មាន​ប្រជាជន​ជាង ១៥០ លាន​នាក់​។

កាល​ពី​ខែ​មករា​ឆ្នាំ ២០០១ នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស លោកស្រី ហ្សេក ហស៊ីណា ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រួច​ហើយ​។ បន្ទាប់​មក ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១០ រដ្ឋមន្ត្រី​ការបរទេស​បង់ក្លាដេស លោក​ស្រី ឌីពូ ម៉ូនី បាន​អះអាង​ថា បង់ក្លាដេស​ចង់​ទិញ​អង្ករពី​កម្ពុជា​ចំនួន​២​សែន​តោន​ក្នុង​មួយ​ឆ្នាំ។ កម្ពុជា​និង​បង់ក្លាដេស ក៏​បាន​ចុះ​ហត្ថលេខា​លើក​លែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត និង​លិខិត​ឆ្លង​ដែន​​ផ្លូវការ​ផង​ដែរ កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៣ កន្លង​ទៅ​៕

ឯកឧត្តម ខៀវ កាញារីទ្ធ៖ ប្រទេសមានសន្តិភាពវិស័យកីឡាកាន់តែរីកចម្រើន

ប្រភព AKP:
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីប្រកួតកីឡាភ្នំពេញអន្តរជាតិ

ឌូអាត្លុងដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹក ថ្ងៃទី ០១ ខែមិថុនា

ឆ្នាំ ២០១៤ ថា កម្ពុជាយើងពុំធ្លាប់មានប្រភេទកីឡាទ្រីយ៉ាត្លុង និងឌូអាត្លុង (ប្រភេទកីឡារត់ប្រណាំង

ជិះកង់ និងរត់ប្រណាំង និងរត់ប្រណាំង ហែលទឹក និងមករត់ប្រណាំង) ដែលជាកីឡាអន្តរជាតិនោះ ។

ក្នុងរយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា​បានរៀបចំបង្កើត​ឲ្យមាន​កី​ឡា​នេះឡើង ហើយក៏បានរៀបចំការ​ប្រកួតជាច្រើនលើកមកហើយដែរ ។



ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រទេសដែលមានសន្តិភាព មានការអភិវឌ្ឍ ទើបកីឡាមាន

ការរីកចម្រើនគ្រប់ផ្នែក ជាក់ស្តែងកម្ពុជាបានរៀបចំនូវការប្រកួតកីឡាទ្រីយ៉ាត្លុង ឌូអាត្លុង ដែលជា

កីឡាអន្តរជាតិមួយដែលប្រទេសអភិវឌ្ឍន៍លើសកលលោកកំពុងពេញនិយម ។ ប៉ុន្មានឆ្នាំចុង​ក្រោយ​

នេះដែរកីឡាករកម្ពុជាយើងបានចេញទៅប្រកួតកីឡាជាអន្តរជាតិនៅក្រៅប្រទេសហើយ​បាននាំម​ក

នូវមេដាយមាស ប្រាក់ និងសំរិទ្ធិជាច្រើន ដែលជាទីមោទនភាព ។ ឯកឧត្តមរដ្ឋមន្រ្តី​បានរំលឹក​ផង​ដែរ

ថា កាលពីប្រទេសយើងពុំទាន់បានសន្តិភាពពេញលេញនោះ វិស័យកីឡារបស់​យើងពុំសូវមានកា​ររីកចម្រើនទេ ហើយយើងក៏ពុំសូវបានចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ និងទទួល​បានមេ​ដាយ​ដែរប៉ុន្តែបច្ចុប្បន្ននេះ យើងបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ព្រមទាំងបាននាំ​មកនូវមេដាយ​និងកេរ្តិ៍ឈ្មោះទៀតផង ។



ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងផងដែរ ដោយមើលឃើញនូវសារសំខាន់នៃកីឡា ឌូអាត្លុងនេះ

ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រ ហើយសម្រេចបង្កើតជាពានរង្វាន់សម្តេចអគ្គមហាសេនាបតី

តេជោ ហ៊ុន សែន សម្រាប់ការប្រកួតនៅឆ្នាំ ២០១៤ នេះ ដែលយើងសង្ឃឹមជឿជាក់ថា កីឡាករផ្នែក​

ឌូអាត្លុងនេះនឹងអាចទៅចូលរួមប្រកួតកីឡា Sea Game ឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី ហើយទទួល​

បានជោគជ័យជូនប្រទេសជាតិទៀតផង៕

ទាហាន​ថៃ​រាយ​លួស​បន្លា​ប្រវែង​១៥០​ម៉ែត្រ​ជិត​ប្រាសាទ​ព្រះវិហារ

អត្ថបទ និង រូបភាព www.khmer.org/khmer:រយៈពេល ៣​ថ្ងៃ​កន្លង​មក​ហើយ ទាហាន​ថៃ បាន​ដាក់​រាយ​លួស​បន្លា​ប្រហែល​ជាង ១០០​ម៉ែត្រ នៅ​តំបន់​ស្រះ​ត្រាវ ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​ព្រះវិហារ។ យោធា​ខ្មែរ ចាត់​ទុក​សកម្មភាព​របស់​ទាហាន​ថៃ នេះ​ថា ជា​ការ​ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ព្រំដែន​ជា​ថ្មី បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​បាន​ស្ងប់ស្ងាត់​ជាច្រើន​ឆ្នាំ​មក​ហើយ។
មេបញ្ជាការ​យោធា​ខ្មែរ​ដែល​គ្រប់គ្រង​កង​កម្លាំង​ការពារ​ព្រំដែន ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ស្នើ​ឱ្យ​ទាហាន​ថៃ នៅ​ខ្សែ​ត្រៀម​ជួរ​មុខ ធ្វើ​ការ​រុះរើ​លួស​បន្លា​ប្រវែង ១៥០​ម៉ែត្រ ដែល​ទើប​តែ​ដាក់​រាយ​កាល​ពី​ពេល​ថ្មីៗ​នោះ​ចេញ​វិញ។
មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ គឺ​លោក​ឧត្តមសេនីយ៍​ឯក ស្រី ឌឹក។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​ឧសភា ថា កងទ័ព​ថៃ ដែល​ដាក់​រាយ​លួស​បន្លា​នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន ជិត​ប្រាសាទ​ព្រះវិហារ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ។
លោក​ឧត្តមសេនីយ៍​ឯក ស្រី ឌឹក បញ្ជាក់​ទៀត​ថា លោក​កំពុង​ព្យាយាម​ប្រាប់​ទៅ​ទាហាន​ថៃ ឱ្យ​រុះរើ​លួស​បន្លា​នោះ​ចេញ ពីព្រោះ​យោង​តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លង​ទៅ គឺ​បាន​ហាម​ឃាត់​ភាគី​ជម្លោះ​កម្ពុជា​ថៃ មិន​ឱ្យ​ធ្វើ​អ្វី​នៅ​តំបន់​ទាំង​នោះ​ទេ ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​រឿង​ព្រំដែន​ឱ្យ​ច្បាស់​លាស់​ជា​មុន​សិន។
លោក​ឧត្តមសេនីយ៍​ឯក ស្រី ឌឹក៖ «យើង​សម្រួល​ជាមួយ​គាត់ ឱ្យ​គាត់​ដក​ចេញ​ទៅ កុំ​ឱ្យ​ដាក់​អ៊ីចឹង វា​នាំ​តែ​មាន​បញ្ហា។ យើង​បាន​ជូន​ដំណឹង​ឱ្យ​គាត់​ហើយ ធ្វើ​លិខិត​ផ្ញើ​ទៅ ហើយ​ក៏​បាន​ជួប ក៏​បាន​ជួប​គ្នា និង​បាន​ជជែក​គ្នា​ហើយ ណា​មួយ​ទៀត មេៗ​របស់​គាត់​រវល់​ទៅ​ទីក្រុង​បាងកក ឯណោះ។ អ៊ីចឹង​មិន​ទាន់​មាន​ចម្លើយ​អី​ដែល​ថា តើ​យើង​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច?»
ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទាហាន​ថៃ មួយ​ក្រុម​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ បាន​យក​លួស​បន្លា​មក​ដាក់​រាយ​នៅ​តំបន់​ស្រះ​បុរាណ​ឈ្មោះ​ស្រះ​ត្រាវ នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង មិន​ឆ្ងាយ​ពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា កន្លង​ទៅ។
ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​សៅរ៍ នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។
ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ថា សកម្មភាព​របស់​ទាហាន​ថៃ នេះ​មិន​បាច់​និយាយ​អំពី​ច្បាប់​ផ្សេងៗ​ទេ គ្រាន់​តែ​និយាយ​អំពី​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​តែ​មួយ គឺ​ភាគី​ថៃ ខុស​ទាំង​ស្រុង៖ «យើង​និយាយ​អំពី​ដីកា​បង្គាប់ អំពី​ការ​សម្រេច​ចិត្ត​របស់​តុលាការ​អន្តរជាតិ ដែល​បាន​ដាក់​ជា​ធរមាន កាល​ពី​ឆ្នាំ​កន្លង​មក​នោះ គឺ​ហាម​មិន​ឱ្យ​មាន​ចលនា​សកម្មភាព​យោធា​ណា​មួយ​នៅ​ក្នុង​តំបន់​នោះ​ទេ។ នេះ ជា​ការ​រំលោភ​លើ​ដីកា​បង្គាប់​ហើយ»
ប្រភព​ពី​ទាហាន​ខ្មែរ​ដែល​ប្រចាំ​ការពារ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ ឱ្យ​ដឹង​ថា ៣-៤​ថ្ងៃ​កន្លង​មក​នេះ ទាហាន​ថៃ ដែល​នៅ​ទល់​មុខ​គ្នា ហាក់​ដូច​ជា​ធ្វើ​សកម្មភាព​ខុស​ធម្មតា បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​រឿង​ជម្លោះ​ព្រំដែន​បាន​ស្ងប់ស្ងាត់​ជាច្រើន​ឆ្នាំ​មក​ហើយ។
ថៃ ធ្លាប់​បញ្ជូន​ទាហាន​រាប់​រយ​នាក់ ចូល​លុក​លុយ​ទី​វត្ត​ខ្មែរ​កែវសិក្ខាគីរីស្វារៈ ជិត​ប្រាសាទ​ព្រះវិហារ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ និង​បន្ទាប់​មក កងទ័ព​ខ្មែរ​ថៃ បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ជាច្រើន​លើក ដោយសារ​តែ​ជម្លោះ​ព្រំដែន។ ក៏ប៉ុន្តែ ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កងទ័ព​បាន​ស្ងប់ស្ងាត់​ទៅ​វិញ នៅ​ពេល​ដែល អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ជា​ប្អូន​របស់ លោក ថាក់ ស៊ីន បាន​ឈ្នះ​ឆ្នោត ហើយ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ជាច្រើន​ឆ្នាំ​មក​នេះ៕

រដ្ឋា​ភិបាល​លើក​ឡើង​ពី​ការ​ប្រឹង​ប្រែង​ខណៈ​ដែល​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ថា​នៅ​មាន​កង្វះ​ខាត​ទាក់​ទង​ទៅ​នឹង​ការ​ជួយ​ដល់​កុមារ​

អត្ថបទ និង រូបភាព www.khmer.rfi.fr: រដ្ឋា​ភិបាល​កម្ពុជា​នៅ​ក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​សិទ្ធិ​កុមារ​អន្តរ​ជាតិ ​១​មិ​ថុនា​ ខួប​លើក​ទី​៦៥​ និង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ​លើក​ទី​១៣​ ថ្ងៃ​ទី​១២​មិថុនា​ បាន​លើក​ឡើង​ពី​ការ​ប្រឹង​ប្រែង​ក្នុង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ ការ​រំលោភ​បំពាន​សិទ្ធិ​កុមារ​ និង​បញ្ហា​មួយ​ចំនួន​ទៀត​។ ជា​មួយ​គ្នា​នេះ ​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា​ នៅ​មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន​ទៀត​ ដែល​កុមារ​ទទួល​រង​នៅ​ក្នុង​សង្គម​។​




សេចក្តីរាយការណ៍របស់ ញឹម សុផល
(02:18)








នៅ​ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​កុមារ​អន្តរ​ជាតិ​១​មិថុនា ​ខួប​លើក​ទី​៦៥ ​និង​ទិវា​ពិភព​លោក​ លើក​ទី ​១៣​ប្រឆាំង​ពលកម្ម​កុមារ​ដែល​បាន​កំណត់​នៅ​ថ្ងៃ​ទី​១២​មិថុនា ​មន្ត្រី​រដ្ឋាភិបាល​និង​អង្គការ​ សង្គម​ស៊ីវិល ​បាន​សម្តែង​នូវ​ការ​អប​អរ​និង​ប្រារព្ធ​ទិវា​នេះ​ទៅ​តាម​ពេល​វេលា ​ទី​កន្លែង​របស់​គេ ​រៀង​ៗ​ខ្លួន​។​ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​អប​អរ​មួយ​កាល​ពី​ព្រឹក​មិញ​នៅ​ឯ​មជ្ឈ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ដែល​មាន​​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​សិស្សា​នុ​សិស្ស​ផង​នោះ ​លោក​ស្រី​ឧបនាយក​រដ្ឋ​មន្ត្រី​ ម៉ែន​សំអន​​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​និ​ង​អធិការកិច្ច​ បាន​ថ្លែង​លើក​សរសើរ​ដល់​ក្រុម​ប្រឹក្សា​ជាតិ​ស្តី​ពី​កុមារ ​និង​អង្គការ​ដៃ​គូ​ពាក់​ព័ន្ធ​ឯ​ទៀត​ ដែល​បាន​ប្រឹង​ប្រែង​ជួយ​ដល់​កុមារ​កម្ពុជា​ឲ្យ​មាន​ស្ថានភាព​កាន់​តែ​ប្រសើរ​ឡើង​។ ​លោក​ស្រី ​ម៉ែន​ សំអន​ ថ្លែង​ដូច្នេះ​សំដៅ​ទៅ​ដល់​ការ​ធ្វើ​ឲ្យ​កុមារ​ចៀស​ផុត​ពី​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​និង​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​កុមារ​ ព្រម​ទាំង​ការ​ដក​ហូត​កុមារ​ពី​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ​ ទៅ​កាន់​ សា​លា​រៀន​ជា​ដើម​។ ​ លោក​ស្រី ​ស៊ីម​​ ស៊ូ​យាង​ នាយិការ​ប្រតិបត្តិ​អង្គការ​ការពារ​យុត្តិធម៌​កុមារ​ បាន​ឯកភាព​ទៅ​នឹង​ ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ នេះ​បើ​និយាយ​ពី​ទិដ្ឋភាព​ទូទៅ។​ ការ​ពោល​ ដូច្នេះ​ក៏​ដោយ​សារ​តែ​មាន​ចំណុច​ប្រសើរ​ខ្លះ​ៗ ​ដូច​ជា​កុមារ​ដែល​មាន​ទំនាស់​ខាង​ផ្លូវ​ច្បាប់​កាល​​ពី​មុន ​កុមារ​ត្រូវ​ទទួល​រង​គ្រោះ​ផ្ទួន​ៗ​ពី​ការ​វាយ​ដុំ​ចាប់​ពី​មហាជន​រហូត​ដល់​សមត្ថកិច្ច​ទំរាំ​ ដល់​បញ្ជូន​ដល់​តុលាការ​។ ​តែ​ពេល​នេះ​កុមារ​ចាប់​ផ្តើម​មាន​មេ​ធាវី​ការពារ​ នៅ​ពេល​ដែល​គេ ​ប្រ​ឈម​មុខ​នឹង​ផ្លូវ​ច្បាប់​។ ដោយ​ឡែក​ស្ថានភាព​កុមារ​ដែល​រង​នូវ​ការ​រំលោភ​សេព​សន្ថ​វៈ​ជាពិសេស​នៅ​ក្នុង​គ្រួសារ​នៅ​តែ​មាន​សភាព​ព្រួយ​បារម្ភនៅ​ឡើយ ​ដោយ​សារ​តែ​មាន​ការ​សម្រួល​គ្នា​ជា​ច្រើន​ករណី​ទាក់​ទង ​ទៅ​នឹង​បញ្ហា​នេះ។​ លោក​ស្រី ​ស៊ូយាង ​កត់​សម្គាល់​បន្ត​ថា ​ការ​ជួញ​ដូរ​កុមារ​និង​ អនីតិជន​នៅ​តែ​មិន​អាច​ដា​ក់ទោស​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ដែល​មាន​ខ្នង​បង្អែក​ លើស​ពី​នេះ​ក៏​មាន​ការ​គំរាម​កំហែង​លើ​បុគ្គលិក​បំរើ​ការងារ​នេះ​ដែរ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​ក្នុង​សារ​លិខិត​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៨ ​ឧសភា ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​រួម​គ្នា​ដើម្បី​អនុវត្ត​ អនុ​សញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ​ដើម្បី​ឧត្តម​ប្រយោជន៍​របស់​កុមារ​៕ TAGS: កម្ពុជា - សង្គមស៊ីវិល - សិទ្ធិមនុស្ស

ឯកឧត្តម ប៊ុន ហ៊ាន ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យមើល

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៨ ខែ​ឧសភា ឆ្នាំ ២០១៤ ក្រុមការងារបច្ចេកទេស ក្រសួងធនធាន ទឹក និង​ឧតុនិយម​ ដឹកនាំ​ដោយ​​ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខា​​ធិការ​​ក្រសួងធនធានទឹក និងឧតុ និយ ម បាន​ចុះ​​ទៅដល់​តំបន់​អភិវឌ្ឍន៍​កោះពេជ្រ ដើម្បីពិនិត្យ​មើ​លស្ថានភាពនៃការចាក់ដីបំពេញតួ កោះ ពេ  ជ្រ ក៏  ដូចជាការពិនិត្យដោយផ្ទាល់នូវទីតាំងកោះពេជ្រជាមួយនឹង​ក្រុម​គម្រោង​អភិវឌ្ឍន៍ របស់ កោះពេជ្រ ។​ ឯកឧត្តម​ ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា​នៅគម្រោងអភិវឌ្ឍន៍នេះ ក្រុមហ៊ុន​បានចាក់ពង្រីកតួកោះពេជ្រ លើសពី
អ្វីដែល​ជាការ​សម្រេច​របស់រាជរដ្ឋាភិបាល ។​ ឯកឧត្តមបាន​បន្តទៀតថាកន្លងក្រសួង​ធនធានទឺក និងឧតុនិយម បានតម្រូវឲ្យក្រុមហ៊ុនធ្វើការកាយចេញ​ ហើយតាមការពិនិត្យ​នៅព្រឹកម៉ិញ​នេះ​​តំបន់មួយ​ចំនួន​ត្រូវ​បាន​កាយចេញហើយ​ ប៉ុន្តែនៅសល់ផ្ទៃដីជាងមួយហិកតាទៀត (ផ្ទៃ​ពណ៌​ក្រហម​នៅក្នុងរូបភាព) តម្រូវ​ឲ្យ​ធ្វើការ​កាយចេញ​ជាបន្តទៀតឲ្យរួចរាល់ជាស្ថាពរ ហើយ​ក្រសួង​នឹង​បន្តតាមដាន​ត្រួតពិនិត្យ​ការងារ​នេះ​ជាប្រចាំ ។ប្រភពពីក្រសួងធនធានទឹក និង ឧតុនិយម

អាជ្ញាធរ​​ចាប់​​ផ្តើម​​រឹត​​បន្តឹង​សន្តិសុខ​ សុវត្ថិភាព​ខ្លាំង​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

អត្ថបទ និង រូបភាព www.khmer.rfi.fr:នៅ​តែ​​មួយ​ថ្ងៃ​​ទៀត​​ប៉ុណ្ណោះ​ ពោល​គឺ​ថ្ងៃ​ចន្ទ​ស្អែក​នេះ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នឹង​ឈាន​ចូល​មកដល់។ ក្នុងខណៈ​នេះ ប្រជា​ពល​រដ្ឋ​ជាច្រើន​បាន និង កំពុង​សម្រុក​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើតរៀងៗខ្លួន ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ។ ទន្ទឹមគ្នា​នេះដែរ កងកម្លាំង​អាជ្ញាធរ​បាន​រឹតបន្តឹង និង កំពុង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱ​កាស​ដ៏​សែនសប្បាយរីករាយ​នេះ។




សេចក្តីរាយការណ៍ដោយ វណ្ណ សុគន្ធា
(02:53)








នៅ​ថ្ងៃ​ចន្ទ ទី ១៤ មេសា ស្អែក​នេះ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នឹង​ឈានចូល​មកដល់។ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច និង កងរាជអាវុធហត្ថ​បាន​ត្រៀមខ្លួន​រូ​ច​ជាស្រេច ​ដើម្បី​រឹតបន្តឹង​ក្នុង​ការ​រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ក្នុងឱ​កាស​ដ៏​រីក​រាយ​នេះ។ លោក ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​វិទ្យុ​​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ថា កងកម្លាំង​នគរបាលជាតិ​បាន​រឹតបន្តឹង និង បាន​ត្រៀមខ្លួន​រូ​ច​ជាស្រេច​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ទូទៅ​នៅ​ទូទាំងប្រទេស។ អ្នក​ពាក្យ​រូប​នេះ បាន​បន្តថា អាជ្ញាធរ​នឹង​បង្កើន​ការ​យាមល្បាត​តាម​រមនីយដ្ឋាន​នានា ក៏​ដូច​ទី​វត្ត​អារាម និង បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការសម្រួល​ចរាចរណ៍​ផងដែរ។ បន្ថែម​លើ​នេះ អាជ្ញាធរ​នឹង​បន្ត​រឹតបន្តឹង​ខ្លាំង​លើ​ការការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង បញ្ហា​អគ្គិភ័យ។ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​សង្កត់ធ្ងន់ថា គ្រប់​ទីតាំង គ្រប់កន្លែង​ទាំងអស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​នៅតែមាន​សកម្មភាព​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បានល្អ​នៅ​ឪ​កាស​បុណ្យ​ចូលឆ្នាំថ្មី​នេះ។ ដូចគ្នានេះដែរ លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ដែរ​ថា កងរាជអាវុធហត្ថ​ទាំងអស់​នឹងមិន​ឈប់សម្រាក​នោះទេ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​នេះ គឺ ត្រូវ​ការ​ពារ​សន្តិសុខ សុវត្ថិភាព ឲ្យ​បាន​មួយរយ​ភាគរយ និង ២៤ ម៉ោង លើ ២៤ម៉ោង ជូន​ប្រ​ជា​ពលរដ្ឋ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ទាំងពីរ​បាន​អះអាង​ដូចគ្នា​ថា អាជ្ញាធរ​នឹង​រឹតបន្តឹង​ខ្លាំង​លើ​ការ​រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប ពី ព្រោះ​ក្នុង​ខេត្ត​នេះ​នឹង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែលមាន​មនុស្ស​ចូលរួម​ច្រើន។ មុន​ថ្ងៃ​ចូលឆ្នាំ​មកដល់ ជា​បន្តបន្ទាប់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សាលា​រាជ​នី​ភ្នំពេញ​ជាដើម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​ធ្វើដំណើរ។ ងាក​មក​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃអាទិត្យ​នេះ​ហាក់​មាន​ភាពស្ងប់ស្ងាត់​ខ្លាំង​ដោយសារ​ប្រជា​ពលរដ្ឋ​ជាច្រើន​បាន និង កំពុង​សម្រុក​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ។បណ្តា​ហាង ក៏ដូចជា​ភោជនីយដ្ឋាន​មួយចំនួន​បាន​បិទ​ទ្ធា រីឯ​តាម​ដងផ្លូវ​វិញ​​មាន​ភាព​ទូលាយ​ជាង​សព្វដង​ដែល​ធ្លាប់តែ​កកស្ទះ និង ពោរពេញ​ដោយ​ចរាចរណ៍​ទៅ​មក​​នោះ៕

បក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​នឹង​នយោបាយ​លើក​​កម្ពស់​ប្រាក់​បៀ​វ​ត្ស​ និង​បញ្ហា​ដី​ធ្លីរបស់​បក្ស​កាន់អំណាច

អត្ថបទ និង រូបភាព www.khmer.rfi.fr: 
គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​ចំនួន​៩​ចំណុច​សម្រាប់​ឃោស​នា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ដែល​គ្រោង​ធ្វើ​នៅ​ពា​ក់កណ្តាល​ខែ​ឧសភា​​នេះ។ ក្នុង​ចំណោម​គោល​នយោបាយ​ចំនួន​៩​ចំណុច​ ក៏​មាន​ដែរ​បញ្ហា​ដំឡើង​បៀវត្ស​ចំនួន​១​លាន​រៀល​ដល់​មន្ត្រី​រាជការ​ និង​ ១៦០​ដុល្លារ​ដល់​កម្មករ ​កម្មកា​រិ​នី។​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨​តែ​ប៉ុណ្ណោះ​។​ គណបក្ស​សង្គ្រោះ​ជាតិ​វិញ ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បោះឆ្នោត​បែប​អសកល​នេះ​ឡើយ ​ប៉ុន្តែ​នឹង​ចូល​រួម​បោះ​ឆ្នោត​ដែរ​។ ​
សេចក្តីរាយការណ៍ដោយ ស៊ុន មេសា
(02:58)


គោល​​នយោបាយ​​ដំឡើង​​ប្រាក់​​បៀ​វត្ស​​មន្ត្រី​​រាជ​​ការ​​ និង​​កង​​កម្លាំង​​ប្រដាប់​​អាវុធ​ រួម​ទាំង​កម្មករ​និយោជិត​ និង​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី ​ដែល​ជា​បញ្ហា​ដ៏​រសើប​ក្នុង​សង្គម​កម្ពុ​ជា​​នា​ពេល​បច្ចុប្បន្ន ​គឺ​ជា​ចំណុច​អាទិ​ភាព​ពីរ​ក្នុងចំណោម​គោល​នយោបាយ​ទាំង​៩​របស់​បក្ស​កាន់​អំណាច​ ក្នុង​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១២​មេសា​។ គណបក្ស​កាន់​អំណាច​ដែល​បាន​បាត់​បង់​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​កន្លង​ទៅ ​បាន​បញ្ចេញ​គោល​នយោបាយ​សន្យា​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​យ៉ាងហោចណាស់១លាន​រៀល​ក្នុង​មួយខែ​ចាប់ពី​ឆ្នាំ២០១៨​តទៅ។ ​ដោយឡែក​បញ្ហា​កម្មករ​កម្ម​ការ​នី​វិញ បក្ស​កាន់អំណាច​ក៏បាន​សន្យា​បង្កើន​ប្រាក់​ឈ្នួល​​យ៉ាង​ហោចណាស់១៦០ដុល្លារ​ក្នុង​មួយខែ​ដែរ​ចាប់ពី​ឆ្នាំ២០១៨តទៅ។ ​ ចំណែកឯ​បញ្ហាដីធ្លី​ដែលជា​ជំងឺមហារីក​នៅ​កម្ពុជា​នោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ការពារ​សិទ្ធ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ដល់​ម្ចាស់​កម្ម​សិទ្ធ និង​ការដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកប​ដោយ​តម្លាភាព និង​ការបែងចែក​ដីធ្លី​ដល់​ជន​ព​លី និង​ជនក្រីក្រ​ជាដើម។ ក្រៅពី​បញ្ហាដីធ្លី និង​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ-កងកម្លាំង រួមទាំង​កម្មករ​នោះ ​ប​ញ្ហា​​អភិបាលកិច្ច​ល្អ និង​សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​ផ្សេងទៀត ក៏​ជា​ចំណុច​អាទិ​ភាព​រ​ប​ស់​​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នេះ​ផងដែរ។ មន្ត្រីជាន់ខ្ពស់​នៃ​ការិយាល័យ​នយោបាយ បក្ស​កាន់អំណាច លោក​ជាម យៀប បាន​ថ្លែងថា​ជា​មួយ​គោលនយោបាយ​ទាំង៩ចំណុច​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​ប្រមូល​ការគាំ​ទ្រ​របស់ខ្លួន​មកវិញ បើទោះបីជា​អាណត្តិ​ទី៥កន្លងទៅ បក្ស​កាន់អំណាច​យូរ​ជាងគេ​នេះ បាន​បាត់បង់​ប្រជាប្រិយភាព​របស់ខ្លួន​ក៏ដោយ។ ដោយឡែក​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​បញ្ជាក់ថា នៅ​មិនទាន់មាន​គោល​នយោបាយ​សម្រាប់​ការឃោសនាបោះឆ្នោត​បែប​អសកល​នេះ​នោះទេ។ លោក​អេង ឆៃអ៊ាង បាន​បញ្ជាក់ថា ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៨ ឧសភា២០១៤នេះ មិន​សំខាន់​នោះ​ទេ។ ប៉ុន្តែ​តំណាងរាស្ត្រ​មណ្ឌលកណ្តាល​រូបនេះ បាន​បន្ថែមថា គណបក្ស​នឹង​រៀបចំ​គោល​ន​យោបាយ​ដើម្បី​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ធ្វើ​យុទ្ធនា​ការបោះឆ្នោត​ចាប់ពី​ថ្ងៃទី២ឧសភា​តទៅ។ សូមបញ្ជាក់ថា ក្នុង​ថ្ងៃ​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នៅ​ខែឧសភា​ខា​ង​មុខ មាន​គណបក្ស​ចំនួន៥បាន​ចូលរួម។ ការបោះឆ្នោត​អសកល​នេះ​មានតែ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​សរុប​ចំនួន១១.៤៥៩នាក់​តែប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ជ្រើស តាំង​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ក្នុង រាជធានី​ខេត្ត​ក្រុង ស្រុក​ខណ្ឌ។ បើទោះបីជា​យ៉ាណា​ក៏ដោយ ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៨មេសា​ខាងមុខ គឺជា​ការបោះឆ្នោត​ដែល​អាច​ទស្ស​ទាយ​លទ្ធផល​ដឹង​ជាមុន ប៉ុន្តែ​លទ្ធផល​នេះ​អាចមាន​ការប្រែប្រួល​ប្រសិនបើ​សមាជិក​គណបក្ស​ណាមួយ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​គូរ​ប្រកួតប្រជែង​ជំនួស​វិញ​នោះ៕

លោក កែម​ ឡី​៖​ ​​សម រង្ស៊ី​ ​បើ​បាន​កាន់អំ​ណាច​​ផ្តាច់ការ​​ជាង​ ហ៊ុន សែន ទៀត

អត្ថបទ www.thmeythmey.com:អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក បណ្ឌិត កែម ឡី បាន​ស្តីបន្ទោសចំៗឲ្យ​លោក សម រង្ស៊ី ថា ជា​មនុស្ស​ដែល​មិនសូវ​ចេះ​ស្តាប់​យោបល់​របស់​អ្នកដទៃ ពោលគឺ​យកតែ​គំនិត​ខ្លួនឯង។ លោក​ថា ប្រសិនបើ​ថ្ងៃ​ណាមួយ​លោក សម រង្ស៊ី មានឱកាស​បានក្លាយ​ជា​មេដឹកនាំ​ប្រទេស​មែន​នោះ​របៀប​ដឹកនាំ​របស់លោក សម រង្ស៊ី នឹង​ផ្តាច់ការ​ជាង​លោក ហ៊ុន សែន ទៅទៀត។ ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ ជាមួយ​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ។ លោក ជា ធី​រិ​ទ្ធ៖ លោក កែម ឡី យើង​ឃើញថា ស្ថានការណ៍​នយោបាយ​ហាក់​ធូរស្រាល​បន្តិច ដោយសារ​លោក សម រង្ស៊ី បាន​ទូរ​សព្ទ​ទៅ លោក ហ៊ុន សែន ជជែក​គ្នា និង​បាន​យល់ចិត្ត​គ្នាច្រើន​ផងដែរ។ ជាបឋម​ក្នុងនាម​លោក​ជា​អ្នកតាមដាន​រឿង​នយោបាយ លោក​យល់​យ៉ាងណាដែរ ចំពោះ​ជំហរ​របស់លោក សម រង្ស៊ី ពេលនេះ? លោក កែម ឡី៖ ជារួម​វា​ជាការ​ល្អ​ហើយ ចំពោះ​ជំហរ​ទន់ភ្លន់​របស់លោក សម រង្ស៊ី ក៏ដូចជា​អ្នកនយោបាយ​ដែល​ចេះ​និយាយ​គ្នា តែ​ខ្ញុំ​មើលទៅ​ជំហរ​របស់លោក សម រង្ស៊ី ដែល​ទន់​យល់​ស្របតាម​លោក ហ៊ុន សែន ភាគច្រើន​គឺ​មិនបាន​គិតពី​ផលប្រយោជន៍​រួម ឬ​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ទៅ​ពេលអនាគត​ទេ។ មិនតែប៉ុណ្ណោះ ខ្ញុំ​មើលទៅ​នៅក្នុង​ការពិភាក្សាគ្នា​នោះ គឺ​ដើម្បី​តែ​ផលប្រយោជន៍​អ្នកនយោបាយ​ទៅវិញ​ទេ មិនមែន​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ឬ​តាម​អ្វីដែល​ពលរដ្ឋ​ចង់បាន​នោះឡើយ។ លោក ជា​ធី​រិ​ទ្ធ៖ ការយល់​ចិត្ត​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ធ្វើឡើង​ក្នុងពេលដែល​លោក កឹម សុខា មិនមាន​វត្តមាន​នៅក្នុង​ប្រទេស។ លោក កែម ឡី លោក​ក៏បាន​ដឹង​ពី​ការបដិសេធ​របស់លោក កឹម សុខា មិនសូវ​យល់ស្រប​តាម​ជំហរ​របស់ លោក សម រង្ស៊ី ផងដែរ។ តើ​លោក​វាយតម្លៃ​ចំពោះ​ឥរិយាបថ​នយោបាយ​រប​ស់លោក សម រង្ស៊ី បែបណា​ដែរ? លោក កែម ឡី៖ ជារួម​លោក សម រង្ស៊ី ជា​មនុស្ស​ដែល​មិនសូវ​ចេះស្តាប់​យោបល់​គេ ជា​មនុស្ស​អត្តនោម័ត រឹង​រួស ចចេះ គិតថា​គំនិត​ខ្លួនឯង​ត្រូវ​រហូត របៀប​ធ្វើការ​គ្មាន​ប្រជាធិបតេយ្យ អាកប្បកិរិយា​នយោបាយ ទង្វើ​នយោបាយ ល្អមើល​តែ​ពេល​និយាយប្រាប់​គេ ប្រាប់​ប្រជាពលរដ្ឋ តែ​ការអនុវត្ត​ជាក់ស្តែង​គ្មាន។ ហើយ​ខ្ញុំ​ហ៊ាន​និយាយថា ប្រសិនបើ​លោក សម រង្ស៊ី មិន​ព្រម​កែប្រែ​ប្រព័ន្ធ​ដឹកនាំ​ទេនោះ «បើ​បាន​ក្លាយជា​មេដឹកនាំ សម រង្ស៊ី ផ្តាច់ការ​ជាង ហ៊ុន សែន ទៀត»។ លោក ជា ធី​រិ​ទ្ធ៖ ទៅ​ពេលខាងមុខ លោក មើលឃើញ​ទំនាក់ទំនង​លោក កឹម សុខា និង​លោក សម រង្ស៊ី យ៉ាងណាដែរ? ហើយ​ថា​តើ​លោក​អត្ថាធិប្បាយ​បែបណា ចំពោះ​លោក កឹម សុខា ដែល​គេ​មើលឃើញថា គឺជា​ឧស​គ្គ​ដែល​អាច​ឲ្យ​ការយល់​ចិត្ត​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បរាជ័យ​នោះ? លោក កែម ឡី៖ យើង​មានការ​ព្រួយបារម្ភ​ចំពោះ ទង្វើ​លោក សម រង្ស៊ី ខ្ញុំ​គិតថា លោក សម រង្ស៊ី គួរតែ​ផ្លាស់ប្តូរ​ឥ​រិ​បថ​ធ្វើការ។ ចំពោះ​លោក កឹម សុខា ខ្ញុំ​គិតថា​លោក កឹម សុខា មិនមែនជា​មនុស្ស​រឹង​ទទឹង​ទេ តែ កឹម សុខា ជាម​នុស្ស ដែល​គិត​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ពលរដ្ឋ ជាង​ប្រយោជន៍​ខ្លួន និង​បក្សពួក​ក្រុមគ្រួសារ​ខ្លួន។ ជាង​នេះ ខ្ញុំ​យល់ថា លោក កឹម សុខា ជាម​នុស្ស ដែលមាន​វប្បធម៌​ប្រជាធិបតេយ្យ​ច្រើន តាមរយៈ​ឥរិយាបថ​នយោបាយ និង​ទង្វើ​របស់គាត់៕

កិច្ច​សន្ទនា​តាម​ទូរ​ស័ព្ទ​ ហ៊ុន​ សែន​ - សម​ រង្ស៊ី​ ត្រូវ​បាន​លាត​ត្រដាង​

អត្ថបទ និង រូបភាព www.khmer.rfi.fr: លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​បាន​​​ទម្លាយ​​​​​ឲ្យ​​​ដឹង​​​ជា​​​សាធារណៈ​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​​​នេះ​​អំពី​​កិច្ច​សន្ទនា​​តាម​​ទូរស័ព្ទ​​ជាមួយ​​លោក​ ​សម​ រង្ស៊ី​ កាល​ពី​​ថ្ងៃ​​ពុធ​។ បើ​​យោង​តាម​​លោក​នាយក​​រដ្ឋ​មន្ត្រី​ លោក ​​សម​ រង្ស៊ី ​ថា​​បាន​​យល់​ព្រម​​កំណត់​​កាល​បរិច្ឆេទ​​ថ្មី​​នៃ​​ការ​បោះ​ឆ្នោត​សភា​នៅ​ខែ​កុម្ភៈ​​ឆ្នាំ​ ២០១៨​ ។ ​ប៉ុន្តែ​ លោក​ សម​ រង្ស៊ី​ ​វិញ​​បាន​​អះអា​ង​ថា​ គ្រាន់​តែ​​គាំ​ទ្រ​​សេ​ណា​រី​យោ​​របស់​លោក​​នាយ​ក​រដ្ឋមន្ត្រី​ ប៉ុន្តែ​ មិន​ទាន់​មាន​​កិច្ច​ព្រម​ព្រៀង​​ជាមួយ​គ្នា​​ទេ​។​
សេចក្តីរាយការណ៍ដោយ ប៉ែន បូណា
(02:54)


ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅឯ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ថា ​លោក​បាន​ព្រមព្រៀង​ជាមួយ​លោក សម រង្ស៊ី ថា​នឹង​កំណត់​យក​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៧ និង បោះឆ្នោត​សភា​ខែកុម្ភៈ​ឆ្នាំ ២០១៨ ។ ដើម្បី​ជា​ភស្តុតាង​នៃ​កិច្ចព្រមព្រៀង​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា លោក​មាន​ខ្សែ​អាត់​​សំឡេង​សន្ទនា​រវាង​រូបលោក​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​តាម​ខ្សែ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ផង​ដែរ។ កិច្ចសន្ទនា​ដែលមាន​រយៈពេល ៤៤ នាទី​នោះ​ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អះ​អាង​ថា​មានការ​ជជែក​អំពី​គម្រោង​ចូលគាល់​ព្រះមហាក្សត្រ​ក្នុង​ព្រះបរមរាជវាំង​រួមគ្នា​នៅ​ថ្ងៃទី ១១មេសា​ផងដែរ។ ប៉ុន្តែ ក្រោយមក លោក​សម រង្ស៊ី ក៏បាន​ជូនដំណឹង​ទៅ​លោកនាយក​រដ្ឋ​មន្ត្រី​​វិញ​ថា លោក ​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិន​យល់ព្រម​ទេ។ នេះ​បើ​យោង​តាម​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់ឲ្យ​ដឹង។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ឆ្លើយតប​វិញភ្លាមៗដែរ​តាមរយៈ​សន្និ​សីទ​​កាសែត​មួយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ។ លោក​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិតជា​បាន​លើក​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៨ មែន ហើយ​លោក​គាំទ្រ​គំនិត​នេះ ប៉ុន្តែ លោក​ចង់​ឲ្យ​រំកិល​មក​មុខ​បន្ថែមទៀត។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ទទួល​បរាជ័យ​ទៅ​វិញ នោះ​មិនមែនជា​កំហុស​របស់លោក​ និង​លោក សម រង្ស៊ី​ទេ​តែ​ជា​កំហុស​របស់លោក កឹម សុខា។ លោក កឹម សុខា ដែល​ពេលនេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅឯ​បរទេស​ក៏បាន​ឆ្លើយ​​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ការចរចា​ជា​រឿង​ដែល​មិនអាច​ចៀស​រួច ប៉ុន្តែ ត្រូវ​ឈរ​លើ​ប្រយោជន៍​ជាតិ ​និង​ប្រជាជន។ លោក កឹម សុខា អះអាងថា លោកនាយក​រដ្ឋមន្ត្រី​អាច​ទិញ​​អ្នកណា​បាន តែ​មិនអាច​ទិញ​កឹម សុខា​បានទេ។ យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​អះអាងថា​មិនទាន់​អស់សង្ឃឹម​ទេ។ ចំណែក​លោក​សម រង្ស៊ី ក៏បាន​បញ្ជាក់ដែរថា កិច្ចចរចា​បានសម្រេច​លទ្ធផល​ពី៨០ទៅ៩០ភាគរយ​រួច​ហើយ​។ ប៉ុន្តែ ការសម្រេចអ្វីៗត្រូវ​រង់ចាំ​ការវិលត្រឡប់​របស់លោក កឹម សុខា៕

ពិព័រណ៍​ម្ហូប​អាហារ​ខ្មែរ នៅ​ខេត្ត​សៀម​រាប ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​ភ្ញៀវ​បរទេស

អត្ថបទ និង រូបភាព www.khmer.rfi.fr:
បន្ទាប់​ពី​បាន​បង្កើត​ កម្មវិធី​បង្ហាញ​ម្ហូប​អាហារខ្មែរលើកទី១ ប្រកប​ដោយ​ភាព​ជោគជ័យ​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ អង្គការ​ដើម្បី​ភាព​ញញឹមនៃកុមារ​ ដែល​ហៅ​ថា PSE បាន​រៀបចំ​កម្មវិធីនេះជាថ្មី នៅ​ក្នុង​ខេត្ត​សៀមរាប។ ជាការ​រៀបចំ​ លក្ខណៈ​សប្បុរស​ធម៌​ ដើម្បី​រៃអង្គាស​ប្រាក់​ ជួយ​ដល់​កុមារ​កំព្រា នៃ​អង្គការ​ PSE មួយ​នេះ។ កម្មវិធីនេះ មាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ០៦ ដល់​០៧​ ធ្នូ នៅ​ភូមិវប្បធម៌​កម្ពុជា ក្នុង​ទីក្រុង​សៀមរាប ចាប់ពី​ម៉ោង ៥ល្ងាច រហូ​ត​ដល់​ពេល​យប់។
សេចក្តីរាយការណ៍របស់ សួង សុភារី
(02:25)


នេះគឺ​ជា​លើក​ទី២​ហើយ ដែល​អង្គការ​ភាព​ញញឹម​នៃកុមារ ឬហៅ​ថា PSE បាន​រៀបចំ​ការ​បង្ហាញ​មុខម្ហូប​ខ្មែរ។ ប៉ុន្តែ​វា​ជាលើក​ទី១ សម្រាប់​ការ​រៀបចំ​ នៅ​ក្នុង​ទីរួមខេត្ត​សៀមរាប។ ការ​រៀបចំ​ ត្រូវ​បានគេ​ធ្វើឡើង​ រយៈពេល​២ថ្ងៃ គឺ​​​ថ្ងៃទី៦ និង​ថ្ងៃទី៧ធ្នូ នៅ​ភូមិ​វប្បធម៌​អង្គរ​សៀមរាប។​ អ្នក​ទស្សនា​ខ្មែរ អាចចូលរួម​ទស្សនា ដោយ​សេរី ប៉ុន្តែសម្រាប់​ជន​បរទេស គឺ​ត្រូវ​ចំណាយ​វិភាគ​ទាន ៤ដុល្លារ​​​ម្នាក់ ក្នុង​ការ​ចូលទស្សនា។ លោក អ៊ុក ផល្លា នាយក​រងនៃ​អង្គការ PSE បាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​ថា ការ​រៀបចំ​កម្មវិធីនេះឡើង គឺ​ក្នុង​គោល​បំណងផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ក្នុង​ខេត្តសៀមរាប និង​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​មក​ទស្សនា​ខេត្ត​ទេសចរណ៍​នេះ បាន​ស្គាល់ និង​ភ្លក់ រសជាតិម្ហូប​អាហារខ្មែរ។ កម្មវធីនេះ ក៏​ជា​សកម្មភាព​សប្បុរសធម៌មួយ ដើម្បី​រៃអង្គាស​ប្រាក់​ ជួយ​ដល់​កុមារ​កំព្រា និង​ក្រីក្រ ប្រមាណជា ៦៥០០នាក់ នៅ​ក្នុង​អង្គការភាព​ញញឹម​នៃកុមារ។ តាម​នាយករង​នៃ​កម្មវិធីនេះដដែល បាន​បន្ថែម​ថា មុខម្ហូបចំនួន​ ៤៦​ប្រភេទ ត្រូវ​បាន​គេ​ដាក់​តាំង​ និង​លក់ ដោយ​មាន​ការ​ចំអិន​ពី​ចុង​ភៅ​នៃ​សាលាសណ្ឋាគារ និង​ទេសចរណ៍​ មក​ពី​តាម​បណ្តាខេត្ត​ចំនួន ១៦ និង​ចុងភៅ​ចំអិន​អាហារ​ឲ្យ​កុមារ នៅ​ក្នុង​អង្គការ PSE។ ក្រៅ​ពី​ការ​បង្ហាញ​មុខម្ហូប ក៏​មាន​ផងដែរ នៅ​ការ​ប្រគុំតន្ត្រី ដែល​មាន​ការ​ចូលរួម​ស្ម័គ្រចិត្ត ពី​សិល្បករ​មួយ​ចំនួន ការ​សម្តែង​របាំប្រពៃណីខ្មែរ ការ​បង្ហាញម៉ូតសក់ និង​សម្លៀក​បំពាក់ ការ​បង្ហាញ​ក្បាច់គុន​ខម និង​ល្បុក្កតោ។ ជាពិសេស គេ​ក៏​បាន​តាំងវេទិកា​ សម្រាប់​ឲ្យ​សាធារណ​ជន រាំកម្សាន្ត​ ជាមួយ​នឹង​ចម្រៀង​ប្រពៃណីខ្មែរ និង​សម័យ​ផងដែរ។ សូមបញ្ជាក់​ថា កាលពីពេល​​រៀបចំ​ពិធីនេះ នៅ​ភ្នំពេញ អង្គការ PSE ទទួល​បាន​ទឹក​ប្រាក់ ៤ម៉ឺន​ដុល្លារ។ ដោយ​សារ​តែ​ទទួល​បាន​​ការ​គាំទ្រច្រើន អ្នក​រៀបចំ​កម្មវិធី​ក៏គ្រោងនឹង​បង្កើត​កម្មវិធីរបៀប​នេះ ជាប្រចាំឆ្នាំ ​នៅ​ថ្ងៃទី​២៩​ មិនា រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ។ ហើយ​​ថ្ងៃទី ៦ និង​៧ ខែធ្នូ រាល់​ឆ្នាំ ធ្វើនៅ​ខេត្ត​សៀមរាប។ គួរជម្រាប​ថា​ អង្គការ​ភាព​ញញឹម​នៃ​កុមារ កំពុង​ផ្តល់​ជំនួយ ដល់​កុមារជាង ៦៥០០នាក់ ក្នុង​នោះ​​ប្រមាណ ៣០០០នាក់ នៅ​តាម​សាលារដ្ឋ, ១៥០០នាក់ នៅ​ក្នុង​កម្មវិធី​អប់រំ​ការពារ និង ១៥០០នាក់ទៀត​ នៅ​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ហើយ​អ្វី​ដែល​អង្គការ​នេះ​ខិតខំ ស្វែង​រក​ជំនួយ​សប្បុរសធម៌​​បន្ថែម គឺ​ដើម្បី​ផ្គត់​ផ្គង់ ដែល​ផ្តោត​សំខាន់​ដល់​ការ​សិក្សា​របស់​កុមារខ្វះ​ខាត​ទាំងនេះ៕

វីរបុរស​ធ្វើ​ឲ្យ​វៀតណាម​ឈ្នះ​សង្រ្គាម​បារាំង និង​អាមេរិក ស្លាប់​ក្នុង​អាយុ​១០២​ឆ្នាំ

អត្ថបទ និង រូបភាព www.khmer.rfi.fr:
នៅ​ប្រទេស​វៀតណាម កាសែត​បាន​ចុះផ្សាយ​ដំណឹង​មរណភាព​របស់​លោកឧត្តមសេនីយ​ វ៉ ង្វៀនយ៉ាប់ កាល​ពី​ល្ងាច​ថ្ងៃ​សុកម្សិលមិញ។ លោក​វ៉ ង្វៀនយ៉ាប់​ត្រូវ​បាន​ប្រជាជន​វៀតណាម​ចាត់ទុក​ជា​វីរជន​របស់​ពួកគេ មួយ​រូប បន្ទាប់​ពី​លោក​ហូ ជីមិញ ត្រូវ​bqn ពិភពលោក​ចាត់ទុក​ជា​មេទ័ព​សង្រ្គាម​ដ៏​វ័យឆ្លាត ប្រចាំ​សតវត្សរ៍​ទី ២០។


បទអន្តរាគមន៍​របស់​ឈាង បុប្ផា
(07:32)


 យុទ្ធសាស្រ្ត​សង្រ្គាម​របស់​លោកឧត្តមសេនីយ៍​យ៉ាប់ ត្រូវ​បាន​ចុះ​កត់ត្រា នៅក្នុង​ប្រវត្តិសាស្រ្ត​សង្រ្គាម។ វា​ បាន​ធ្វើ​ឲ្យ​វៀតណាម​យក​ឈ្នះ​លើ​មហាអំណាច​គ្រាក់ៗ ដូចជា​បារាំង និង​អាមេរិក ដែល​ ជា​មហាអំណាច​សំបូរ​សព្វាវុធ​ទំនើបៗ។ កាលពី​ឆ្នាំ ១៩៥៦ ឧត្តមសេនីយ៍​ វ៉ ង្វៀនយ៉ាប់​ ជា​មេគំនិត រៀបចំ​បង្កើត​យុទ្ធសាស្រ្ត​ រហូត​ប្រយុទ្ធ​ឈ្នះ​លើ​កងទ័ព​បារាំង នៅ​សមរភូមិ ឌៀន បៀនហ្វូ។ បរាជ័យ​យ៉ាងអាម៉ាស់​មុខ​របស់​បារាំង នៅ​សមរភូមិ ឌៀន បៀនហ្វូ បាន​នាំ​ទៅដល់​ការរលាយបាត់​ជាបន្តបន្ទាប់ របប​អាណានិគម​បារាំង​ក្នុង​ពិភពលោក។ ឧត្តមសេនីយ៍​យ៉ាប់​បាន​ប្រើ​យុទ្ធសាស្រ្ត​ស្រដៀង​គ្នា​នេះ ដើម្បី​ប្រយុទ្ធ​បណ្តេញ​អាមេរិកាំង​ចេញ​ពី​វៀតណាម​ភាគខាងត្បូង នៅឆ្នាំ ១៩៧៥។ វ៉ ង្វៀនយ៉ាប់​ជា​និស្សិត​ពូកែ នៅ​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​នយោបាយ នៅហាណូយ វ៉ ង្វៀនយ៉ាប់​កើត​ឆ្នាំ ១៩១១ នៅ​ខេត្ត​គ័ងប៊ិញ នៅក្នុង​ត្រកូល​កសិករ​មួយ​ដែល​ឪពុក​ចេះ​អាន​អក្សរតិចតួច។ កាលពី​នៅ​វ័យជំទង់ ង្វៀនយ៉ាប់ មិន​ដែល​បាន​ចូលរៀន​សាលា​យោធា​ឯណាទេ។ យ៉ាប់​គ្រាន់តែ​ជា​គ្រូបង្រៀន​ប្រវត្តិសាស្រ្ត​បារាំង នៅ​វិទ្យាល័យ​ឯកជន​ដែល​សំបូរ​ដោយ​ក្រុម​អ្នកតស៊ូ ជាតិ​និយម​ប្រឆាំង​អាណានិគមនិយម​បារាំង។ បន្ទាប់​ពី​ត្រូវ​បារាំង​ចាប់​ដាក់​គុក​ពីរ​ឆ្នាំ ដោយសារ​សកម្មភាព​ជាតិនិយម (ប្រពន្ធ​របស់គាត់​ស្លាប់​នៅក្នុង​គុកបារាំង) ង្វៀនយ៉ាប់​បាន​បង្កើន​សកម្មភាព​របស់​គាត់ នៅក្នុង​បក្ស​កុម្មុយនិស្ត​វៀតណាម​ដែលបង្កើត​ឡើង​ដោយ​ហូ ជីមិញ។ នៅ​ឆ្នាំ ១៩៤០ គឺ​បន្ទាប់​ពី បាន​ជួប​ជាលើក​ទីមួយ នៅ​ប្រទេស​ចិន ហូ ជីមិញ បាន​ចាត់តាំង​ឲ្យ​វ៉ ង្វៀនយ៉ាប់​បង្កើត​ក្រុមយោធា​ការពារខ្លួន និង​កងទ័ព​ប្រជាជន​វៀតណាម។ នៅពេល​ចប់​សង្រ្គាម​លោក​លើកទីពីរ គឺ បន្ទាប់​ពី​ដេញ​ជប៉ុន​ចេញ​ពី​វៀតណាម ហូ ជីមិញ​បាន​ប្រកាស​វៀតណាម ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ប៉ុន្តែ ដោយសារ​តែ​បារាំង​នៅ​មិន​ព្រម​ប្រគល់​ឯករាជ្យ​ដោយ​បរិបូរ ហូ ជីមិញ និង វ៉ ង្វៀនយ៉ាប់ ដែល​ជា​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បាន​បង្កើត​ចលនា​ទ័ពព្រៃ​លប​វាយប្រហារ​ទៅលើ​កងទ័ព​បារាំង។ យុទ្ធសាស្រ្ត​សង្រ្គាម​ដ៏​ល្បីឈ្មោះ​របស់​ឧត្តមសេនីយ៍​យ៉ាប់ គឺ​ការវាយ​សម្រុក​ផ្ទួនៗ​ទៅលើ​ តាំង​ជាច្រើន​របស់​សត្រូវ​ក្នុង​ពេល​តែមួយ។ តាម​សៀវភៅ​សង្រ្គាម​ប្រជាជន និង​កងទ័ព​ប្រជាជន​ដែល​គាត់​បាន​សរសេរ នៅឆ្នាំ ១៩៦២ គឺ​៦ឆ្នាំ ក្រោយ​បារាំង​ចាញ់​សង្រ្គាម​នៅ​ឌៀន ប៊ៀនហ្វូ គេ​មើលឃើញថា យ៉ាប់​បាន​យកតម្រាប់​តាម​យុទ្ធសាស្រ្ត​ធ្វើ​សង្រ្គាម​របស់​អធិរាជបារាំង ណាប៉ូឡេអុង​ផង និង​ធ្វើ​តាម​យុទ្ធសាស្រ្ត​របស់​មេចលនា​ជាតិ​និយម​កន្លងមក​របស់​វៀតណាម​ផង។ គឺ​ក្រុម​ចលនា​ជាតិ​និយម​វៀតណាម​ដែល​បាន​បង្រៀន​គាត់​ពី​សិល្បៈ​ធ្វើ​សង្រ្គាម ដូចជា​ការចេះ​ប្រើ​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ទីតាំង ចេះ​ប្រើ​បណ្តាញ​ឥណ្ឌូចិន និង​ចេះ​ទាក់ទាញ​សត្រូវ​ឲ្យ​ចូល​ក្នុង​អន្ទាក់​របស់ខ្លួន។ វ៉ ង្វៀនយ៉ាប់ ប្រើ​យុទ្ធសាស្រ្ត​ភ្ញាក់ផ្អើល​របស់​អធិរាជ​ណាប៉ូឡេអុង​ដើម្បី​ វាយ​សម្រុក​លើ​កងទ័ព បារាំង នៅឌៀនប៊ៀនហ្វូ។ ក្រោយ​ប្រយុទ្ធរាប់ខែ នៅទីបំផុត កងទ័ពព្រៃ​វៀតណាម បាន​ប្រើ​កាំភ្លើង​ធំៗ​​ទំនើប​របស់​អាមេរិកាំង វាយជញ្រ្ជុំ​កម្ទេច​ទីតាំង​ទ័ព​បារាំង។ ​ចុងក្រោយ គឺ​កងទ័ព​អាវខ្មៅ ដែល​រត់ប្រសាច ចេញ​ពី​លេនដ្ឋាន​ក្រោមដី (ដែល​គេលួច​បង្កើត​ឡើង​តាំង តាំង​ពី​យូរមកហើយ) វាយ​ប្រហារ​ទៅលើ​កងទ័ព​បារាំង​ឲ្យ​បរាជ័យ នៅ​ឆ្នាំ ១៩៥៦។ ឧត្តមសេនីយ៍ យ៉ាប់ បាន​ប្រើ​យុទ្ធសាស្រ្ត​ស្រដៀង​គ្នានេះ ដើម្បី​បណ្តេញ​ទ័ព​អាមេរិកាំង​ចេញ​ពី​វៀតណាម​ខាងត្បូង។ អាមេរិក​បាន​ប្រើ​សព្វាវុធ​ទំនើប និង​ទម្លាក់​គ្រាប់​B ៥២ ជាច្រើន​សែន​តោន ទៅលើ​តំបន់​ជ្រកលាក់​ខ្លួន​របស់​ទ័ព​វៀតណាម ដែល​ភាគច្រើន ស្ថិតនៅ​លើ​ទឹកដី​ឡាវ និង​កម្ពុជា។ អាមេរិក​ដែល​បាន​បោះទីតាំង​នៅ​វៀតណាម​ខាងត្បូង​ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​កុម្មុយនិស្ត​នៅ​អាស៊ី មាន​ការភ្ញាក់ផ្អើល​ខ្លាំង​នឹង​វត្តមាន​ដូច​ស្រមោច​របស់​ទ័ព​វៀតណាម។ ឧត្តមសេនីយ៍ យ៉ាប់ កាលណោះ ដែល​បាន​គំាទ្រ​ចលនា​ទ័ពព្រៃ​វៀតកុង ដែល​ជា​កម្លាំង​ចេញ​ពី​វៀតណាម​ភាគខាងត្បូង និង​បាន​ប្រើ​យុទ្ធសាស្រ្ត​ដដែល គឺ​ជីក​លេនដ្ឋាន និង​បង្កើត​ចលនា​តស៊ូ​នៅក្នុង​ព្រៃ​តាំង​ពី​វៀតណាម​ខាងជើង រហូត​ដល់​ខាងត្បូង ដោយ​បាន​ប្រើ​ទឹកដី​ឡាវ និង​កម្ពុជា។ នៅក្នុង​សង្រ្គាម​អាមេរិកាំង​នៅ​វៀតណាម ដែល​មាន​រយៈពេល​ជិត​១០ឆ្នាំ គេ​ប៉ាន់ ស្មាន​ប្រជាជន​វៀតណាម​ខាងជើង​ប្រមាណ​៣​លាន​នាក់​បាន​ស្លាប់​នៅក្នុង​សង្រ្គាម ចំណែក ខាងត្បូង​មាន​ជាង​២សែននាក់ នៅពេល​អាមេរិក​បាត់បង់​ជីវិត​ទ័ព​របស់ខ្លួន​ជិត​៦ម៉ឺននាក់ មុន​នឹង​ទម្លាក់​អាវុធ​ដកខ្លួន​ចេញ​ពី​វៀតណាម។ ដោយសារ​តែ​មាន​ស្លាប់​មនុស្ស​ច្រើន លោក​ឧត្តមសេនីយ៍​យ៉ាប់​ត្រូវ​អាមេរិក​ចោទ​ជា​មេទ័ព​សង្រ្គាម​ផ្តាច់ការ មិន​ខ្វល់​ពី​ជីវិត​មនុស្ស។ ប៉ុន្តែ លោក​យ៉ាប់​ធ្លាប់​​ឆ្លើយ​តប​ទៅ​វិញថា វៀតណាម​ត្រៀម​អាច​ចំណាយ​ជីវិត​មនុស្ស ៥ ឬ​១០​លាននាក់ គឺ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ដណ្តើម​ឯករាជ្យ រួចផុត​ពីការត្រួតត្រា​របស់​ប្រទេស​ដទៃ។ បាត់មុខ ក្រោយ​ពី​ឈ្នះសង្រ្គាម​លើ​អាមេរិក និង​បារាំង យុទ្ធសាស្រ្តធ្វើ​សង្រ្គាម​​របស់​លោកឧត្តមសេនីយ៍​​យ៉ាប់​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ ប៉ុន្តែ នៅ​វៀតណាម កេរ្តិ៍ឈ្មោះ​របស់គាត់​បាន​បង្ក​ជា​ក្តីកង្វល់​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម។ តាំង​តែ​ពី​ហូ ជីមិញ​ស្លាប់ នៅ​ឆ្នាំ ១៩៦៩ ឧត្តមសេនីយ៍​យ៉ាប់ ត្រូវ​បាន​ការិយាល័យ​នយោបាយ​បក្ស ដាក់​នៅ​គន្លៀត​ជញ្ជាំង ។ លោក​ត្រូវ​គេ​ដកហូត​តំណែង​ពី​រដ្ឋមន្រ្តី​ការពារ​ជាតិ ពី​មេបញ្ជាការ​កងទ័ព​វៀតណាម នៅ​ឆ្នាំ ១៩៧៩។ នៅ​ឆ្នាំ ១៩៩១ គាត់​បាន​លាលែង​ចេញ​ពី​តំណែង​ឧបនាយករដ្ឋមន្រ្តី ហើយ គេ​លែងសូវ​លឺ​ឈ្មោះ​គាត់​នៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​របស់​រដ្ឋរហូត​មក។ ទើប នៅ​ឆ្នាំ ២០១១ នៅខួប​កំណើត​១០០​ឆ្នាំ គេ​ទើប​ឃើញ​មុខ​លោក​ឧត្តមសេនីយ៍​យ៉ាប់ ឡើងវិញ ដែល​បាន​ទទួលការគោរព ពី​មេដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត​​វៀតណាម។ រដ្ឋាភិបាល បាន​បង្កើត​សារមន្ទីរ​មួយ​ដោយ​ដាក់​ឈ្មោះ របស់​លោក​យ៉ាប់។ គួរដឹងថា បើទោះជា​លែង​មាន​តំណែង​នៅក្នុង​រដ្ឋាភិបាល លោក​ឧត្តមសេនីយ៍​យ៉ាប់​នៅ​តែ​ស្រឡាញ់ចូលចិត្ត​ពី​ប្រជាជន​វៀតណាម នោះ​ដោយសារ​តែ​ស្នាដៃ​របស់គាត់​ដែល​ធ្វើ​ឲ្យ​វៀតណាម​ឈ្នះ​សង្រ្គាម​លើ​បារាំង និងអាមេរិក។ មួយវិញទៀត លោកយ៉ាប់ កាលនៅរស់ ធ្លាប់​បាន​ចេញមុខ​សរសេរ​សំបុត្រ​ទៅ​ការិយាល័យ​នយោបាយ​បក្ស​ដើម្បី​ប្រឆាំងនឹង​អាជីវកម្ម​ជីកយករ៉ែ​របស់​ក្រុមហ៊ុន​ចិន​នៅ​វៀតណាម។ ប្រជាជន​ដែល​ប្រឆាំង​នឹង​គម្រោង​ចិន បាន​ចេញមុខ​គាំទ្រ​សកម្មភាព​របស់​លោក​យ៉ាប់។ ប្រជាប្រិយភាព​របស់​ឧត្តមសេនីយ៍​យ៉ាប់ និង​ជំហរ​រិះគន់​របស់គាត់​ទៅលើ​រដ្ឋាភិបាល ធ្វើ​ឲ្យ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម​ទើសទាល់។ ប៉ុន្តែ ចាប់តាំង​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ កង្វល់របស់​បក្ស​កុម្មុយនិស្ត​បាន​រលាយ​សាបសូន្យ ទៅ​ជាមួយ​ព្រលឹង​ដែល​បានចាក​ឃ្លាតពី​រូបកាយ​របស់​ព្រឹទ្ធាចារ្យ​មេសង្រ្គាម វ៉ ង្វៀនយ៉ាប់រៀងរហូតហើយ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes